16/11/2018 09:08 GMT+7 Email Print Like 0

វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ាវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងគោលនយោបាយឆ្នោះទៅទិសខាងកើត


 ទិដ្ឋភាពនៃសិក្ខាសាលាអន្តរជាតិស្ដីពី "គោលនយោបាយឆ្នោះទៅទិសខាងកើតរបស់បណ្ដាប្រទេសអាហ្វ្រិក មជ្ឈឹមបូព៌ា និងលទ្ធភាពសហប្រតិបត្តិការជាមួយវៀតណាម"

 សិក្ខាសាលាអន្តរជាតិស្ដីពី "គោលនយោបាយឆ្នោះទៅទិសខាងកើត របស់បណ្ដាប្រទេសអាហ្វ្រិក មជ្ឈឹមបូព៌ា និង​លទ្ធភាព​សហប្រតិបត្តិការ​ជាមួយ​វៀតណាម" បានប្រព្រឹត្តិទៅនាថ្ងៃទី១៥​ ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទី​ក្រុង​ហាណូយ​។ សិក្ខាសាលានេះបានរៀ​បចំឡើងដោយ បណ្ឌិតសភាវិទ្យា​សាស្ត្រ​សង្គម​វៀត​ណាម និង​ក្រសួង​ការ​បរទេស​វៀត​ណាម។​
 
អញ្ជើញថ្លែង​បទ បទអន្តរាគមន៏នៅទីនេះ ឯកអគ្គរដ្ឋទូតមកពីទ្វីបអាហ្រ្វិក និងមជ្ឈឹមបូព៌ា​បាន​វាយ​តម្លៃ​ខ្ពស់​​ ចំពោះការអភិវឌ្ឍន៍​របស់វៀតណាម ហើយចាត់ទុកថា ក្នុងបរិ​បទធ្វើសមាហរណ​កម្ម និង​ផ្សារ​ភ្ជាប់​អន្តរជាតិ​កំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លានៅ​ទាំងអាស៊ី មជ្ឈឹមបូព៌ា និង​អាហ្វ្រិក​ដោយ​ឈរលើ​សក្តានុពល​និង​ឧត្តម​​ភាព​ដែលអាចបំពេញឲ្យគ្នាទៅទៅមុខនោះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម ជាមួយបណ្ដា​ប្រទេស​​មជ្ឈឹមបូព៌ា​ និងអាហ្វ្រិកកំពុងមានឱកាសដើម្បី​អភិវឌ្ឍន៍ថែមទៀត​។
 
ឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅវៀតណាមលោក Akif Ayhan បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំ​ជាដៃគូគួរ​ឲ្យទុកចិត្ត​របស់​វៀត​ណា​ម។ ទំហំពាណិជ្ជកម្មទ្វេភាគីរវា​ងវៀតណាម និងទួរគីទទួលបានចំ​នួនប្រមាណ ​៣ ពាន់លាន​ដុល្លាអាមេរិក​នាឆ្នាំ​​២០១៧ ហើយភាគីទាំងពីរកំពុងឆ្ពោះទៅ​គោលដៅទទួលបាន ៤​ ពាន់​​លាន ដុល្លារអាមេរិក​នាឆ្នាំ​២០២០​ ខាងមុខ។ យើងខ្ញុំក៏មាន គោលបំណង​ ចង់ចរចា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេ​រីទ្វេភាគី​ ប៉ុន្តែ​ទួកគី​ក៏ជាសមាជិកនៃសហភាពអឺ​រ៉ុបផងដែរ។ នាបច្ចុប្បន្ននេះ​ វៀតណាម​និងសហភាព​អឺរ៉ុបបាន​សម្រេចរួច​រាល់ការចរចាអំពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (EVFTA) ហេតុដូច្នេះ ទួរគី​មានគោល​បំណង​ចង់​ជំរុញ​ ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ​”។​
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសបាន លោកស្រី Nguyen Phuong Nga បានលើកច្បាស់ថា ការរៀប​ចំសិក្ខាសា​លានេះគឺសំដៅបង្កលក្ខណៈងាយស្រួល សម្រាប់អ្នកតាក់តែងគោលនយោបាយ ​និងអ្នកការទូត ​ដាក់ចេញវិធានការជាក់​ស្ដែងនានា ដើម្បីបង្កើនកិច្ចសហប្រ​តិបត្តិការ រួម​ចំណែក​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច​រវាងវៀតណាមនិងបណ្តាប្រទេស​ដទៃទៀត នៅទ្វីបអាហ្វ្រិកនិងមជ្ឈឹមបូព៌ា ​ឲ្យស្របតាម​ទំនាក់​ទំនង​នយោបាយ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ