25/03/2016 09:41 GMT+7 Email Print Like 0

វិស័យសេដ្ឋកិច្ចវៀតណាមមានការទាក់ទាញចំពោះអង្គភាពអាជីវកម្មបារាំង


ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅបារាំង លោកស្រី Nguyen Quynh Anh(រូបថតៈBích Hà/Vietnam+ )

ដោយ សន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់​ នាប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺកំណើន​សេដ្ឋកិច្ចទទួលបាន៦,៦៨% ក្នុងឆ្នាំ២០១៥ អតិផរណា មាន​ស្ថិរភាពក្នុង​កម្រិត​០,៦% តម្លៃប្រាក់នាំចេញកើន​៨,១% ដូច្នេះ វិស័យ​សេដ្ឋកិច្ច​វៀត​ណាម កំពុងមានការទាក់ទាញចំពោះក្រុមហ៊ុននានា​របស់បារាំង។ នេះ ជាការពិនិត្យ​របស់លោកស្រី Nguyen Quynh Anh ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថាន​ទូត​វៀតណាម ប្រ​ចាំនៅបារាំង​មុននឹង​រៀបចំសិក្ខា​សាលា ស្តីពី “វៀត​ណាម​នាគថ្មី​នៅអាស៊ី” ដែល​ប្រព្រឹត្តទៅនាថ្ងៃទី២៥មិនា​នៅប្រទេសបារាំង។ តាមលោកស្រី Nguyen Quynh Anh​ ថា បារាំងជាដៃគូសំខាន់របស់វៀតណាម លើគ្រប់វិស័យ។ ហើយក្នុងឆ្នាំ២០១៥ ការ​នាំចេញ​របស់​បារាំង​ទៅកាន់​វៀត​ណាមកើន​៧២,៥% បើ​ប្រៀបនឹងឆ្នាំ២០១៤។ ជា​ពិសេស សម្ព័ន្ធក្រុម​ហ៊ុន​ធំៗ​របស់​បារាំង​មាន​ការយក​ចិត្តទុ​ក​ដាក់​ខ្លាំង លើវិស័យ​ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។ រីឯភាគីវៀត​ណាមវិញ អង្គភាព​អាជីវ​កម្មវៀតណាម នៅមានឱកាសជាច្រើនសម្រាប់ នាំចេញមុខទំនិញកសិផលទៅកាន់​បារាំងផងដែរ។

​ស្តីពីសិក្ខាសាលា “វៀតណាម នាគថ្មីនៅអាស៊ី” លោកស្រី Nguyen Quynh Anh​ បានឲ្យដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​លើកនេះ​ គឺផ្តើមចេញពីតម្រូវការរបស់ ក្រុមហ៊ុន​នានានៃភាគីទាំងពីរវៀតណាម និងបារាំង សំដៅជូន​ដំណឹង​អំពី​សក្តានុ​ភាព​ទីផ្សារ របៀបធ្វើអាជីវកម្ម និងបែបផែនបើកទូលាយបណ្តាញផ្សាភ្ជាប់អង្គ ភាពអាជីវកម្មជា
ដើម​៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ