04/05/2016 12:56 GMT+7 Email Print Like 0

វិស័យផ្នែកទន់វៀតណាមទទួលបានកំណើនដ៏ខ្លាំងក្លានៅឯបរទេស


ប្រធានសមាគមផ្នែកទន់និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវៀតណាមលោក Truong Gia Binh

លោក Truong Gia Binh ប្រធានសមាគមផ្នែកទន់និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវៀតណាម នាពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវៀតណាមកំពុងម្ចាស់ការចាប់យកនូវរលកផ្ទេរប្ដូរទីផ្សារសេវាកម្មផ្នែកទន់របស់ក្រុមហ៊ុនអន្តរជាតិ ជាពិសេសគឺជប៉ុន។ នាបច្ចុប្បន្ន វៀតណាមជាដៃគូគួរឲ្យជឿទុកចិត្តរបស់ជប៉ុន អាមេរិកនិងទ្វីបអឺរ៉ុប។ ការនាំចេញផ្នែកទន់របស់វៀតណាមទៅកាន់ទីផ្សារទាំងនេះនៅរក្សកំ​ណើន​ចំនួន២០ដល់៣០%ក្នុងមួយឆ្នាំ។ លោក Truong Gia Binh បានឲ្យដឹងថា៖ 

“ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវៀតណាមនៅកំរិតមធ្យមដូច្នេះហើយសមស្របទៅនឹងទីផ្សារអន្តរជាតិមួយចំ​នួន​។ នៅទីនោះ ក្រុមហ៊ុនវៀតណាមមានឧត្តមភាព ដោយសារប្រទេសយើងគឺប្រទេសអភិវឌ្ឍន៍លើវិស័យបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែតំលៃគឺប្រកួតប្រជែង។ ប៉ុន្តែ ការលំបាកនៅទីផ្សារបរទេសនោះគឺអាកប្បកិរិយាធ្វើការ និងបរិយាកាសធ្វើការ។” 

តាមសមាគមន៍ផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមថា គិតតាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ វិស័យ​ឧស្សាហកម្មផ្នែកទន់វៀតណាមនៅតែរក្សាកំណើនចំនួន ១០ ដល់ ១៥% ក្នុងមួយឆ្នាំ។ ទីផ្សារនាំចេញរបស់វិស័យផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានទទួលបានល្បឿនអភិវឌ្ឍន៍ពី៣០ដល់៤០%ក្នុងមួយឆ្នាំ​៕​

តាម VOV5 -វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ