02/01/2018 09:57 GMT+7 Email Print Like 0

វិស័យនាំចេញទំនិញតម្បាញកាត់ដេរដាក់គោលដៅទទួលឲ្យបាន៣៣,៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៨

ឆ្នាំ២០១៧ ការនាំចេញទំនិញតម្បាញកាត់ដេរវៀតណាមទទួលបានតួរលេខ កំណើនពីរខ្ទង់ និងសម្រចបានគោល ដៅដែលបានដាក់ចេញមានតម្លៃ៣១ពាន់ លានដុល្លារអាមេរិក។


អាមេរិកនៅតែជាទីផ្សារនាំចេញលេខ១របស់វិស័យតម្បាញកាត់ដេរវៀតណាម ដោយតម្លៃប្រាក់នាំចេញសរុបទទួលបាន ១២,៥៣ ពាន់លានដុល្លាអាមេរិក។ លោក Vu Duc Giang ប្រធានសម្ព័ន្ធសមាគមតម្បាញ់កាត់ដេរវៀតណាមបានឲ្យដឹងថា៖

“ផលិតកម្មត្រូវដើរទន្ទឹមជាមួយការអភិវឌ្ឍណ៍បច្ចេកវិទ្យា ដើរទន្ទឹមជាមួយការអភិវឌ្ឍន៍ពាណិជ្ជសញ្ញា និងដើរទន្ទឹម​ជាមួយការនាំសញ្ញាទំនិញទៅកាន់ទីផ្សាពិភពលោក។ យើងត្រូវធ្វើម្ចាស់លើបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យា៤.០ ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាវៀតណាមទៅកាន់ទីផ្សារអន្តរជាតិ”។

ឆ្នាំ២០១៨ ផ្នែកតម្បាញកាត់ដេរវៀតណាមដាក់ចេញគោលដៅនាំចេញគឺ ទទួលឲ្យបានប្រាក់ចំនួន​៣៣,៥​ពាន់​លាន​ដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ