24/12/2015 09:50 GMT+7 Email Print Like 0

វិស័យទេសចរណ៍វៀតណាមឆ្ពោះទៅគោលដៅជំនាញ ទំនើប ធានាគុណភាពនិង ប្រសិទ្ធិភាព

នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ វាយតំលៃអំពីដំណើរការអនុវត្តន៍​យុទ្ធសាស្ត្រ៥ឆ្នាំ​អភិវឌ្ឍន៍​ទេសចរណ៍​វៀត​ណាម តំណាងអគ្គនាយកដ្ឋាន​ទេសចរ​ណ៍បាន​សង្កត់ធ្ងន់​ថា វិស័យ​ទេសចរណ៍​មាន​ទស្សនៈ​ផ្លាស់​ប្ដូរ​ថ្មី​នោះគឺ “អភិវឌ្ឍន៍​តាមទិសជំនាញ ទំនើប ធានាគុណភាពនិងប្រសិទ្ធិភាព ព្រមទាំងអះ អាងនូវ​ពាណិជ្ជ​សញ្ញា​និង​សមត្ថភាព​ប្រកួតប្រជែង។ប្រាក់ចំណូលពីទេសចរណ៍កើនឡើង​ជាមធ្យម២៥% ក្នុងមួយឆ្នាំក្នុងដំណាក់កាល២០១១-២០១៥។ ចាប់តាំងពីឆ្នាំ២០១៥​គោលនយោបាយលើកលែង​ទិដ្ឋាការ ក្នុងកាលកំណត់១៥ថ្ងៃសំ​រាប់ ភ្ញៀវ​ទេស​ចរ​មកពី​បារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ អ៊ីតាលីនិងបេឡារុស បានរួមចំណែក​បង្កើន​បរិមាណ​ភ្ញៀវ​ទេសចរ​មកពីទីផ្សារ​ប្រពៃណីនានា ហើយ​ជួយឲ្យទីផ្សារភ្ញៀវ​ទេសច​រ​អន្តរជាតិ​មក​វៀត​ណាម​មាន​ស្ថិរ​ភាព​ជា​បណ្ដើរ​ៗ​ឡើង​វិញ​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ