14/02/2016 08:41 GMT+7 Email Print Like 0

វិស័យតម្បាញកាត់ដេរវៀតណាមពុះពារការលំបាកដើម្បីធ្វើសមាហរណកម្ម


ឆ្នាំ ២០១៦ត្រូវបានព្យាករណ៍ថា នឹងជាឆ្នាំលំបាកមួយសំរាប់វិស័យតម្បាញកាត់ដេរវៀតណាម។

ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាច្រើនត្រូវបានចុះហត្ថ​លេខាដូចជា កិច្ច​ព្រមព្រៀង FTA វៀត​ណាម​-EU កិច្ច​ព្រម​ព្រៀង TPP វិស័យ​តម្បាញ​កាត់​ដេរ​វៀត​ណាម មាន​ឱកាស​ធំក្នុង​ការបើក​ទូលាយ​សមត្ថភាព​ផលិត​កម្ម​ ទាក់ទាញប្រភពទុន FDI ហើយបង្កើនតំលៃនាំចេញយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ឆ្នាំ​២០១៦ត្រូវ​បាន​ព្យាករណ៍ថា នឹងជាឆ្នាំលំបាកមួយសំរាប់វិស័យតម្បាញកាត់ដេរ​វៀតណាម។ ខឿន​សេដ្ឋកិច្ច​ពិភពលោកមិន​ទាន់មាន​សញ្ញា​ស្ដារឡើង​វិញ បាន​ជាតម្រូវ​ការចំពោះ​មុខ​ទំនិញ​តម្បាញ់​កាត់​ដេ​នឹង​មិន​កើន​ឡើង​ខ្ពស់​ឡើយ។ ដោយ​ហេតុ​នេះ កំណើន​នៃតំលៃប្រាក់​ នាំចេញរបស់វិស័យតម្បាញកាត់ដេរក្នុងឆ្នាំ​២០១៦ គ្រោងនឹងទទួលបាន​ពី៨ដល់​១០% ដោយ​តំលៃប្រាក់​ នាំចេញសរុបពី​២៩,៥ដល់៣០ពាន់លានដុល្លាអាមេរិក។ លោក Vu Duc Giang ប្រធាន​សមាគមន៍​តម្បាញ​កាត់ដេរ​វៀតណាម បានឲ្យដឹងថា៖ “ត្រូវមាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រភពធន​ធាន​មនុស្ស​របស់​រដ្ឋាភិ​បាល និងរដ្ឋ​ចំពោះសាលាបណ្ដុះបណ្ដាលនា​នា ដើម្បីបណ្ដុះបណ្ដាលជួរអ្នករចនាម៉ូដ។ ត្រូវ​មាន​យុទ្ធសាស្ត្រ​មួយ ដើម្បីធានាឲ្យអ្នករចនាម៉ូដនេះមានចំណេះវិជ្ជា និងការច្នៃ​ប្រឌិតយ៉ាងគ្រប់គ្រាន់ ជាពិសេស​គឺការ​គិត​គូរ អំពីអភិវឌ្ឍន៍និងធ្វើសមាហរណ​កម្មអន្តរជាតិ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ