14/03/2016 10:44 GMT+7 Email Print Like 0

វិរនារីបីហុង កែប្រែដីអាល់កាឡាំង(ដីមានជាតិជូរ)

លោកយាយ​បីហុង ជានារីដំបូងបង្អស់នៅ​តំបន់​វាល​ទំនាបទន្លេគឺ​ឡុង បាន​រដ្ឋ​ប្រទាន​កិត្តនាម​ជាវិរនារី​ពល​កម្ម លើកដំបូង​នៅឆ្នាំ​១៩៨៦ ពេលគាត់​ទើប​មាន​អាយុ៣៦​ឆ្នាំ។ លោក​យាយ​មាន​ស្នាដៃ​ពិសេស ក្នុងការ​ងារកាប់ឆ្ការ​យក​ជំនះលើ​វាល​ដុង​ថាម​មើយ ដើម្បី​ធ្វើ​ស្រូវ​។

យើងខ្ញុំមកដល់ទីរួមស្រុកកៀន​តឿង ខេត្តឡុង​អាន សាកសួរ​ផ្ទះរបស់​លោកយាយ​បីហុង មាមីង​នៅទី​នេះស្ទើរ​តែទាំង​អស់​គ្នាន​រណាក៏ដឹង​ស្គាល់គាត់​ដែរ។ ពាក្យហៅ “លោកយាយ​បើក​គោយន្ត” ឬ “វិរនារី​បីហុង​ជើង​អាល់កា​ឡាំង​” ជារបៀប​ហៅស្និទ្ធ​ស្នាល​ដែលអ្នកទាំង​អស់​គ្នា ប្រើដើម្បីលើក​សរសើរ​លោក​យាយ ជា​មនុស្ស​ពូកែ​ម្នាក់​ក្នុង​របរ​កាប់​ឆ្ការ​សាប​ព្រោះស្រូវ​។

លោកយាយបីហុងឈ្មោះក្នុងលិខិត​កំណើត គឺវ៉ធីហុង កើតឆ្នាំ១៩៥០ ជាកូនស្រីទីប្រាំមួយក្នុង​គ្រួសារ​កសិករ ទើប​បាន​ហៅថា​បី​ហុង តាមរបៀបហៅរបស់​អ្នកស្រុកណាមបូ។ កាលនៅ​កុមារ លោក​យាយ​បីហុង​ធ្លាប់​ជាអ្នក​នាំសារ​ចែវ​ទូក​បីសន្លឹក ក្នុងតំបន់ដុងថាបមើយ ដើម្បីប្រគល់សំបុត្រ ឯកសារបម្រើកងទ័ព​រំដោះវាយអាមេរិក។ ដោយ​ហេតុ​នោះ ចារិកទ្រាំលំបាកនិងឧស្សាហ៍របស់លោកយាយបីហុង មានដើមកំណើតម​កពីសម័​យនោះ។

ពេលទឹកដីបាន​ឯកភាព រដ្ឋមានគោលការណ៍​កាប់ឆ្ការវាល​ដុងថាបមើយ និងអនុវត្ត​វិទ្យាសាស្រ្ត​បច្ចេក​ទេសធ្វើ​ស្រូវ​លើដី​​អាល់​កា​ឡាំង លោក​យាយ​បីហុង​យល់​ឃើញ​នេះ គឺជាឱកាសប្រលូកខ្លួននិងធ្វើម្ចាស់តំបន់​ដីភូមិ​កំណើត។ ដោយ​បាតដៃទាំង​គូ​មិនរុញរាល​លំបាក លោក​យាយ​កាប់​ឆ្ការដើម​អំពូល ដើម​កោងកាង បានជាង៣០ហិកតា ហើយ​អនុវត្ត​វិធិសាស្រ្តនាំ​ទឹក​ចូលស្រែ បង្ហូតជាតិជូរជំរះអាល់កាឡាំង កៀរល្បាប់ បាច​ជីដើម្បីធ្វើស្រូវ។

ធ្វើបណ្តើរ​រៀន​សូត្របណ្តើរ និងបទពិសោធន៍បណ្តើរ សន្សឹមៗ​លោក​យាយ​បីហុង​ក៏ដឹង​ច្បាស់​នូវរាល់​មុខ​ជម្ងឺ​របស់​​ដើម​ស្រូវ ដឹង​អ្វី​ៗទាំង​អស់​ដែល​ពាក់ព័ន្ធ​​ដល់​ទិន្នផលស្រូវ សាបព្រោះស្រូវ បង្ហូតជាតិអាល់កាឡាំង​។ល។ ក្រៅពី​នេះ លោកយាយហុងនៅរៀន​បច្ចេកទេសនិងសម្រេចជោគជ័យ ដោយខ្លួនឯងក្នុង​ការធ្វើស្រូវ​ពីររដូវ និង​បីរដូវ​លើតំបន់​ដីដុង​ថាបមើយ ជ្រាបជាតិអាល់កាឡាំងដ៏ធ្ងន់នេះ។ ទូទាំងខេត្តឡុងអានថ្ងៃ​នោះ មាន​តែ​លោក​យាយ​បីហុង​ជានារីម្នាក់​គត់ ចេះបើកបរគោយន្ត​ដើម្បីភ្ជួររាស់​ធ្វើស្រូ​វ​។



លោកយាយវ៉ធីហុង ជានារីម្នាក់ដំបូងនៅតំបន់វាលទំនាបទន្លេគឺឡុង បានរដ្ឋប្រទានកត្តិនាមវិរពលកម្ម ពេលគាត់​ទើបមាន​អាយុ​៣៦ឆ្នាំ។
រូបថត៖ ឡេមិញ


លោកយាយវ៉ធីហុងជាមួយមាមីងកសិករចេញពិនិត្យមើលស្រែ។ រូបថត៖ ថុងហាយ

លោកយាយបីហុងផ្លាស់ប្តូរបទពិសោធន៍ធ្វើស្រូវលើដីអាល់កាឡាំងជាមួយមាមីងកសិករ។ រូបថត៖ ឡេមិញ

រាប់សិបឆ្នាំប្រលូកជាមួយតំបន់ដីអាល់កាឡាំង ទើបលោកយាយយល់ច្បាស់ពីលក្ខណៈដើមស្រូវនៅតំបន់ដុងថាបមើយ។
រូបថត៖ ឡេមិញ


លោកយាយវ៉ធីហុងបានកាប់ឆ្ការ ស្មៅ ដើមកោងកាងដុះស្រុះសា្រយដើម្បីធ្វើស្រូវ។ រូបថត៖ ឡេមិញ


ដោយមានស្នាដៃពិសេសក្នុងការងារកាប់ឆ្ការធ្វើស្រូវ លោកយាយបីហុងបានប្រទានកត្តិនាមពិសេសដ៍កម្រជាច្រើន។
រូបថត៖ ថុងហាយ

ការងារកាប់ឆ្ការធ្វើស្រូវ​បង្កើន​រដូវ បង្កើនទិន្នផលដើម្បី​ទទួល​បាន​ស្រូវអង្ករ​ច្រើន របស់លោកយាយ​ហុង ពេល​នោះមាន​អត្ថន័យ​នាំមុខ ជាគំរូធ្វើស្រូវជោគជ័យលើដី​អាល់​កា​ឡាំង ធ្វើឲ្យ​ប្រជាកសិករ​នៅតំបន់​វាលទំនា​បទន្លេ​គឺឡុង​កោត​សរសើរ និងរៀន​សូត្រ​តាម​។

ចាប់ពីការធ្វើបានតែមួយរដូវក្នុងមួយឆ្នាំ សម្រេចទិន្នផលប្រហែល១ដល់២​តោន ក្នុងមួយហិកតា ឥឡូវ​នេះលោក​យាយ​ហុងធ្វើស្រូវ​បានពីររដូវ ជួនកាលបីរដូវទៀតផង ដោយមានទិន្នផលប្រហែល៧ដល់៨តោន ក្នុងមួយ​ហិកតា ដោយ​ឡែក​មានមួយឆ្នាំឡើង​ដល់១០​ដល់១១តោន។

នៅមហា​សន្និបាត​វិរយុទ្ធជនប្រឡងប្រណាំង​ទូទាំងប្រទេសឆ្នាំ១៩៨៦ នារីកសិករវ៉ធីហុង​នៅឡុង​អាន ពេល​នោះគាត់​​ទើបមាន​អាយុ៣៦​ឆ្នាំ បានរដ្ឋប្រទានកត្តិនាមវីរពលកម្ម ធ្វើឲ្យមនុស្សរាល់គ្នា​កោតសរសើរ។ ពិសេស​ពេល​នោះ លោកយាយបីហុង នៅជាមនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​តំណាង​បាន​អញ្ជើញ​ឡើង​ថ្លែង​របាយ​ការណ៍​សមិទ្ធិ​ផល​កសិកម្ម​ចំពោះមហា​សន្និ​បាត។

រំលឹករឿងដើម លោកយាយបីហុងសុភាព​និយាយថាៈ “ខ្ញុំធ្វើស្រូវមិនមានដើម្បីប្រឡង​ប្រណាំង គឺដើម្បី​រួចចាក់​ពីភាព​​ក្រីក្រ យក​ជំនះ​​ធម្មជាតិ​ដោយបា​តដៃ និងបញ្ញា​របស់ខ្លួន៕

 

អត្ថបទ៖ សើនងៀ   រូបថត៖ ឡេមិញនិងថុងហាយ
 

បណ្តាអត្ថបទបានផ្សាយ