15/05/2016 13:10 GMT+7 Email Print Like 0

វិមានបញ្ចកោណប្រកាសរបាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពយោធារបស់ចិនក្នុងឆ្នាំ២០១៥

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ វិមានបញ្ចកោណបានដាក់ជូនរដ្ឋសភាអាមេរិក នូវរបាយការណ៍ប្រចាំឆ្នាំស្តី​ពី​​សកម្មភាពយោធារបស់ចិនក្នុងឆ្នាំ ២០១៥ ក្នុងនោះបានពិនិត្យថា ចិនកំពុងប្រើប្រាស់ “យុទ្ធវិធីបង្ខិតបង្ខំ” ខណៈ​ដែលបង្កើនវត្តមាន របស់ខ្លួននៅសមុទ្រខាងកើតនិងតំបន់ដទៃទៀត។  របាយការណ៍នេះក៏បានលើកច្បាស់ថា ចិនបានសម្រេចការពូនជ្រុំ ដោយទ្រង់ទ្រាយធំនាខែតុលាឆ្នាំ ឆ្នាំ២០១៥ ហើយកំពុងកសាងមូល​ដ្ឋាន​​រចនាសម្ព័ន្ធយោធាឲ្យទៅជាទីប្រជុំជននិងមូលដ្ឋានយោធារបស់ខ្លួនសំដៅបង្កើនវត្តមានរបស់ចិននៅ​សមុទ្រ​ខាងកើតដោយមិនអំពើទៅនឹងការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិ ។ ក៏តាមរបាយការណ៍នេះ​ដែរ គឺចិនកំពុងដាក់ពង្រាយយន្តហោះ និងនាវាយាម ល្បាតនៅតំបន់ដែនសមុទ្ររបស់ជប៉ុនពោលគឺជុំវិញប្រជុំកោះ Senkaku លើ សមុទ្រ Hoa Tung។        ទាក់ទិនដល់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងជាច្រើនលើកច្រើនសារថា “អធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺមិនអាចប្រកែកបានឡើយ។ វៀតណាមប្រឆាំងជំ​ទាស់​រាល់សកម្ម ភាពរំលោភទៅលើអធិបតេយ្យភាពរបស់វៀតណាមនិងសំណូមពរចិនមានឥរិយា បទនិងសកម្មភាពមានការទទួលខុសត្រូវនិងមានលក្ខណៈស្ថាបនាក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ក៏ដូចជាលើពិភពលោកដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ​១៩៨២​និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ”៕

 តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ