23/11/2018 06:31 GMT+7 Email Print Like 0

វិទ្យុសម្លេងវៀតណាមនឹងបន្តជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់វិទ្យុកម្ពុជា


 អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម (រូបថតៈ VOV)

 នាថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅទីស្នាក់ការវិទ្យុជាតិលេខ ៥៨ វិថី Quan Su នៃទីក្រុងហាណូយ អគ្គនាយក រងវិទ្យុ​សម្លេង​វៀត​ណាម លោក Vu Hai បានអញ្ជើញទទួល ជួបជាមួយគ​ណៈប្រតិភូអ្នកកាសែតកម្ពុជា​ ដឹក​នាំដោយ​លោក​ អ៊ុកគឹមសេង អនុរដ្ឋ​លេខាធិការ ក្រសួងព័ត៌មានកម្ពុ​ជា ដែលកំពុង​បំពេញ​ទស្សន​កិច្ចការ​ងារ​វៀត​ណាម​។

នៅក្នុងជំនួបនេះ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai បាន​ណែនាំ​ដោយ​ត្រួសៗ​អំពី​វិទ្យុ​សម្លេង​វៀត​ណាម ដែលជាទីភ្នាក់ងារសារព័ត៌មានព​ហុមធ្យោ បាយ ជាមួយនឹងប្រភេទសារព័ត៌​មានចំនួន៤ ​រួមមាន​ វិទ្យុ កាសែ​តបោះពុម្ព ទូរទស្ស ន៍ និងកាសែតអេឡិចត្រូ​និក។ ស្តីពីកិច្ចសហប្រតិ​បត្តិការ​អន្តរជាតិ លោក V​u Hai បានលើកឡើងថា បច្ចុប្បន្ន​ វិទ្យុសម្លេងវៀតណាមមានទំនាក់ទំ​នង​ជាមួយ វិទ្យុនិង​ទូរទស្សន៍​ចំនួន៦០​នៅក្នុងតំបន់និងនៅលើពិភពលោក​។ ​ហើយ VOV គឺជាសមាជិកយ៉ាងសកម្មនៃសម្ព័ន្ធសមា​គមវិទ្យុ-ទូរទស្សន៏​ អាស៊ី-ប៉ាស៊ីហ្វិក (ABU) និងទីភ្នា​ក់ងារអន្តរជាតិសម្រាប់វិទ្យុនិង​ទូ​រទស្សន៍និយាយភាសា​បារាំង (CIRTEF)​ ។


 រូបថតៈ VOV 

ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាមជាមួយភាគីកម្ពុជាលើវិស័យផ្សាយសម្លេង អគ្គនាយករង លោក ​Vu Hai បានលើកច្បាស់ថា៖ “បច្ចុ​ប្បន្ន វិទ្យុសម្លេងវៀត ណាមនិង​ភាគីកម្ពុជា ជាពិសេសក្រសួង​ព័ត៌មាន​និង​ស្ថានីយ​វិទ្យុជាតិ​កម្ពុជា មានទំនាក់ទំនងយ៉ាងជិត​ស្និទ្ធ។ អំពីបច្ចេកទេស ​VOV កំពុង​អនុវត្ត​គម្រោង​មួយចំនួនដូច​ជា​ជួយកម្ពុជាលើកកម្ពស់គុណភា​ពរលក។ VOV ក៏មានការផ្លាស់ប្តូរកម្មវិ​ធីវិទ្យុ និងគណៈប្រតិភូ រវាង VO​V និងកម្ពុជា។ ក្នុងប​ណ្តាជំនួប​ធ្វើការរវាង​ថ្នាក់ដឹក​នាំនៃវិទ្យុសម្លេង​វៀតណាម​និង​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា ភាគីទាំងពីរបានឯកភាពប​ង្កើនកិច្ចសហប្រតិបត្តិការ ក្នុ​ង​នោះ បន្តជួយ​ឧបត្ថម្ភ​កម្ពុជា​លើវិស័យ​បច្ចេកវិទ្យា។ តាមរយៈកិច្ចស​ហប្រតិបត្តិការអន្តររដ្ឋាភិបាល​ វិទ្យុសម្លេង​វៀត​ណាម​នឹង​ជួយ​ឧបត្ថម្ភ​កម្ពុជាមិន​ត្រឹមតែក្នុង​ការផ្សាយសម្លេងប៉ុណ្ណោះទេ ថែមទាំងកា​រផ្សាយទូរទស្សន៍ទៀត​ ​ផង”។


 លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា (រូបថតៈ VOV) 

ក៏នៅ​ក្នុងជំនួបនេះ អគ្គនាយករង លោក Vu Hai បានចែករំលែកជាមួយភាគីកម្ពុជា នូវ​បទ​ពិសោធន៍​អំពីការអភិវឌ្ឍន៍​កាសែតអេឡិចត្រូនិក បណ្តាញវិទ្យុ ជាពិសេសគឺវិ​ទ្យុសម្លេងវៀតណាមផ្សាយជាភាសាបរទេស​។

តាង​នាម​ឱ្យគណៈប្រតិភូអ្នកកាសែតកម្ពុជា អនុរដ្ឋលេខាធិ​លារ ក្រសួងព័ត៌មានកម្ពុជា លោក​ អ៊ុក គឹម​សេង បាន​វាយតំលៃខ្ពស់ចំពោះព័ត៌មានដ៏មានតម្លៃនិងមានប្រយោជន៍ដែលវិទ្យុសម្លេងវៀតណាមផ្តល់ជូន។ ទន្ទឹម​នឹង​នេះ លោកក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងជំនួយរបស់ VOV សម្រាប់កម្ពុជាតាំងពីមុន មក​ រហូតដល់បច្ចុប្បន្ន៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ