20/12/2016 10:37 GMT+7 Email Print Like 0

វិទ្យុសម្លេងវៀតណាមរំលឹកខួបលើកទី៧០នៃទិវាប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ


អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានរំលឹកឡើងវិញនូវអនុស្សវរីយ៍រយៈពេល៧០ឆ្នាំនៃទិវាប្រទេសជាតិទាំងមូល តស៊ូប្រយុទ្ធ ហើយក៏ជារយៈពេល៧០ឆ្នាំ ដែលវិទ្យុសម្លេងវៀតណាមផ្សាយសេចក្តី អំពាវនាវឲ្យប្រទេសជាតិទាំងមូលធ្វើការតស៊ូប្រយុទ្ធ របស់លោកប្រធានហូជីមិញលើ រលកវិទ្យុសម្លេងវៀតណាម.

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅទី​ក្រុង​ហាណូយ វិទ្យុ​សម្លេង​វៀត​ណាម​បាន​រៀប​ចំពិធី​រំលឹក​ខួប​លើកទី​៧០​ នៃវិទ្យុ​សម្លេង​វៀត​ណាម​ផ្សាយ​ សេចក្តី​អំពាវ​នាវ​ប្រទេស​ជាតិ​ទាំងមូល​តស៊ូប្រយុទ្ធ របស់លោក​ប្រធានហូជីមិញ (ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​១៩៤៦-ថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០១៦)។ នៅក្នុង​ពិធី​នេះ អគ្គនាយក​វិទ្យុ​សម្លេង​វៀត​ណាម លោក Nguyen The Ky ​បាន​រំលឹក​ឡើងវិញ​នូវ​អនុស្សវរីយ៍​រយៈពេល​៧០ឆ្នាំ​ នៃទិវាប្រទេសជាតិទាំងមូល​តស៊ូប្រយុទ្ធ​ហើយ​​ក៏ជា​រយៈ​ពេល​៧​០​ឆ្នាំ​ដែល​វិទ្យុសម្លេង​វៀតណាម ផ្សាយសេចក្តី​អំពាវ​នាវ​ឲ្យប្រទេស​ជាតិ​ទាំង​មូល​ធ្វើការ​តស៊ូប្រយុទ្ធ របស់លោកប្រធានហូជីមិញ លើ​រលក​វិទ្យុ​សម្លេង​វៀត​ណាម​ផង​ដែរ​។ លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
 
​“លោកប្រធានហូជីមិញជាអ្ន​កណែនាំ ឲ្យបង្កើតវិទ្យុសម្លេងវៀត​ណាម។ ក្នុង​​ប៉ុន្មាន​​ថ្ងៃដំបូងនៃ​រដ្ឋវៀតណាម ប្រជាធិបតេយ្យសាធារណៈរដ្ឋក្មេងខ្ចីនោះ ​លោក​ប្រ​ធាន​ហូជីមិញ បានអញ្ជើញថ្លែងមតិ​និង​សំណេះសំណាល ជាមួយ​​ប្រជាជន​និង​យទ្ធ​ជនជាច្រើន​លើក ស្តីអំពីគោល​នយោបាយរបស់បក្ស​ របស់ រដ្ឋាភិបាល​តាម​រយៈ​រលករបស់វិទ្យុសម្លេងវៀត​ណាមផងដែរ​។ លោក​បានចាត់ទុក វិទ្យុ​សម្លេង​វៀត​ណាម ជា​ឧបករណ៍​មាន​ប្រសិទ្ធ​ភាព​ មួយ​​បម្រើសកម្ម ភាព​របស់​បក្ស​និង​រដ្ឋាភិបាល​។ ខណៈពេលដែលប្រទេសជាតិ​ ស្ថិតក្នុង​គ្រោះ​ថ្នាក់ លោក​បាន​​ប្រើ​រលក​ផ្សាយ​សម្លេង​ ដើម្បីផ្សាយបទបញ្ជាប្រយុទ្ធ ដើម្បី​អំពាវនាវ​និង លើក​ទឹក​ចិត្ត​ប្រជាជន​គ្រប់​រូប​ធ្វើ​ការ​​តស៊ូប្រឆាំង​ អាណានិគមនិយមបារាំង​សង្គ្រោះ ប្រទេស​ជាតិ”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ