30/06/2017 12:53 GMT+7 Email Print Like 0

វិទ្យុសម្លេងវៀតណាមទទួលរៀបចំការប្រឡងសំនៀងអាស៊ានឆ្នាំ២០១៧

 ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតសម្ព័ន្ធសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍(១៩៦៧ -២០១៧) និងរយៈ​ពេល៧២​​ឆ្នាំនៃទិវាបង្កើតវិទ្យុសម្លេ​ង វៀតណាម  វិទ្យុសម្លេង​វៀតណាម នឹងទទួល​រៀបចំ​កា​រប្រ​ឡង​សំនៀង​អាស៊ាន​។
 
​ការប្រឡង​នេះ នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃ២១សីហាឆ្នាំ ២០១៧ សំដៅរួមចំណែកបង្កើន ការជួបប្រា​ស្រ័យ​​វប្បធម៌ រវាង​បណ្តាប្រ​ទេសជាសមាជិក​អាស៊ាន​ និងប្រទេសជាភ្ញៀវ អញ្ជើ​ញបីគឺចិន កូរ៉េខាង​ត្បូង​និងជប៉ុន។តាម​រយៈតូរ្យតន្ត្រី ពលរដ្ឋនៃបណ្តាប្រទេស​ អាស៊ាននិងប្រទេសមួយចំនួន លើពិភព​លោក​នឹង​មាន​ឱកាស​យល់ដឹងប​ន្ថែមអំពី ខឿនវប្បធម៌​សម្បូរបែប ពោរពេញ​ទៅដោយ​អត្តសញ្ញា​របស់អា​ស៊ាន។ នេះ ជាលើ​កដំបូង​ហើយដែលការប្រ ឡ​ងតូរ្យតន្ត្រី POP សម្រាប់សិល្បៈករ សិល្បៈការិនី​អាយុពី ១៨ដល់៣៥ឆ្នាំមកពី​បណ្តា​ប្រទេស​​អាស៊ាន បានវិទ្យុសម្លេងវៀតណា​មទទួលរៀបចំ នោះ នឹងបង្កើ​តឡើងព្រឹត្តិការណ៍វប្បធ​ម៌រួម សំដៅក​សាង​ស្ពាន​ត​​ភ្ជាប់សន្តិភាព មិត្តភាព​និងការ អភិវឌ្ឍន៍រួមរ​វាងប្រទេស​ជាសមាជិក​អាស៊ាននិង​ប្រទេសជិត​ខាង​ទាំងបី​ ចិន កូរ៉េខាង ត្បូងនិងជប៉ុន។

​បេក្ខជនមកពីប្រទេសអាស៊ានទាំង១០នឹងចូលរួមវគ្គពាក់កណ្តាលនិង វគ្គផ្តាច់ ព្រ័ត្រនាថ្ងៃទី១៩និង២០សីហាឆ្នាំ២០១៧​​ នឹងបានផ្សាយផ្ទាល់លើ កាណាល់ផ្សាយសម្លេងនិងទូរទស្សន៍របស់វិទ្យុសម្លេងវៀតណាម។ ការចុះឈ្មោះ ចូលរួម​​ការ​ប្រឡងនឹងចាប់ផ្តើមពីថ្ងៃទី១មិថុនានិងបិទបញ្ចប់នាថ្ងៃទី១០កក្កដាឆ្នាំ ២០១៧។ ដើម្បីចូលរួម​ការប្រ​ឡង​នេះ​​ បេក្ខជនអាចចុះឈ្មោះលើទំព័រវែបសាយ www.aseansongcontest.com ឬផ្ញើ Clip សម្លេងថតចំរៀងចំនួន២បទ​ភ្ជាប់​ ជាមួយទំនុកច្រៀងជាភាសាអង់គ្លេសនិង សំណុំបែបបទការចុះឈ្មោះតាម រយៈ email: aseansong​contest@gmail.com៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ