25/02/2018 11:32 GMT+7 Email Print Like 0

វិទ្យាស្ថាន Lowy វាយតម្លៃខ្ពស់ ចំពោះដំណើរការរៀបចំឡើងវិញ​ខឿន​សេដ្ឋកិច្ច​របស់​វៀត​ណាម​

​​វិទ្យាស្ថាន​ស្រាវជ្រាវ Lowy របស់អូស្ត្រាលីទើបនឹងចុះផ្សាយនូវ​អត្ថបទមួយ ស្តីពីខឿន សេដ្ឋកិច្ចរបស់​វៀតណាម​ក្នុង​ដំណើរ​​ការ​រៀប​ចំឡើងវិញខឿនសេដ្ឋកិច្ច ក្នុ​ងនោះបាន​​សង្កត់​ធ្ងន់ថា វៀតណាមអ​នុវត្តន៍​ដោយប្រុង​ប្រយ័ត្ននិង​តាមលំដាប់​យន្តការ​ទីផ្សារ តាមនោះទទួលបានស្នាដៃគួរ​ឲ្យចាប់​អារម្មណ៍​។ 
 
​យោងតាម​អត្ថបទនេះ នាសតវត្ស កន្លងទៅ វៀតណាម​កំពុង​លេចធ្លោជា​ខឿន​សេដ្ឋកិច្ច​មានការទាក់​ទាញបំផុត​ក្នុងតំបន់​ អា​ស៊ីអាគ្នេយ៍។ យ៉ាងណាមិញ វៀ​តណាមជាសមាជិក​នៃកិច្ចព្រម​ព្រៀងពាណិជ្ជកម្ម​សេរីជា​ច្រើន ហើ​យ​វៀតណាម​ជាគំរូនៃ​​សេរីភាវូបនីយកម្មពាណិជ្ជកម្ម​ពហុភាគី​នាពេលអនាគត។ អត្ថ​បទ នេះបាន​ចាត់ទុក​ថា៖​ ស្ថិរភាពនយោបាយ លក្ខ​ខ័ណ្ឌអនុគ្រោះអំពីពន្ធនិងការ វិនិ​យោគរួមជាមួ​យកិច្ចព្រ​ម​ព្រៀង FTA មួយចំនួន​បានជួយឲ្យវៀតណា​មក្លាយទៅជាទីផ្សារគួ​រឲ្យទាក់ទាញ។​ អ្នករៀបចំ​ផែនការសេដ្ឋ​កិច្ចវៀតណា​មបានកំណត់​ថា ទីផ្សារ​ជា វិធីមួយដើម្បីលើកទឹកចិត្ត​ផលិតកម្មនិងទំនាក់ទំន​ងពាណិជ្ជកម្ម​ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ