25/06/2016 10:10 GMT+7 Email Print Like 0

វិទ្យាស្ថានសន្តិសុខប្រជាជនយកចិត្តទុកដាក់ការអនុវត្តល្អភារកិច្ចអប់រំបណ្តុះបណ្តាល


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ក្រសួងនគបាលវៀត​ណាម បាន​រៀប​ចំ​យ៉ាង ឱឡារិក​ពិធី​រំលឹក​ខួបលើក​ទី៧០ នៃទិវាប្រពៃណីរបស់​វិទ្យាស្ថាន​សន្តិ​សុខ​ប្រជាជន (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​១៩៤៦ - ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦) និង​ទទួលគ្រឿងឥស្សិ​យ​យស់​ថ្នាក់ទី១។ ថ្លែងមតិ​ក្នុងពិធី​នេះ ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang បានជូនពរ​និង​លើក​សរសើរ​នូវ​ស្នាដែ​ដែល​វិទ្យាស្ថាន​សន្តិសុខ​ទទួល​បាន​នាប៉ុន្មាន​ឆ្នាំ​កន្លង​​ទៅ។ លោកTran Dai Quang មាន​អនុសាសន៍ថា៖

“វិទ្យាស្ថានគប្បីយកចិត្តទុកដាក់ បំប៉ន់និងអភិវឌ្ឍន៍ជួរគ្រូបង្រៀន អ្នកស្រាវជ្រាវ​ដោយ សារនេះ​ជាកម្លាំង​ស្នូល​ដែល​សម្រេច​លទ្ធផល​ការងារ ក៏ដូចជាគុណភាព​អប់រំនិង​បណ្តុះ បណ្តាល​របស់​វិទ្យាស្ថាន។ កសាង​យុទ្ធសាស្ត្រ​រៀបចំ​ផែន​ការ​បណ្តុះបណ្តាល អភិវឌ្ឍន៍ ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ ក្នុងជួរគ្រូបង្រៀន អ្នកស្រាវ​ជ្រាវ ធានា​បាននូវ​លក្ខណៈវិនិច្ឆ័យ អំពីចរិយាសម្បត្តិនយោ​បាយ​របៀបការ​រស់​នៅ និង​សមត្ថភាព​ជំនាញ ឆ្លើយ​តប​នឹង​សំណូមពរ​ក្នុងការ​កសាង​កម្លាំង​ នគរបាលប្រជាជនបដិវត្តន៍​​និង ទំនើបជាជំហានៗក្នុងសភាពការ​ណ៍ថ្មី”

​លោក Tran Dai Quang បានក្រើនរំលឹកថា វិទ្យាស្ថានសន្តិសុខប្រជាជន គប្បី ជម្រុញ​ទំនាក់​ទំនង​សហប្រតិបត្តិ​ការអន្តរជាតិ​ ជាមួយ​មហាវិទ្យាល័យនានា​និង​មជ្ឈ មណ្ឌល​ស្រាវ​ជ្រាវ​អំពី​សន្តិ​សុខ​ជាតិ ដែល​មាន​កិត្យានុភាព​របស់​បណ្តា​ប្រ​ទេសអាស៊ាន ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ លើពិភពលោក​ព្រមទាំងបំប៉ន់កម្មាភិបាល​សម្រាប់ ក្រសួង​មហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខឡាវ រួមចំណែកជម្រុញ​ទំនាក់​ទំនង​មិត្តភាព ជាប្រពៃណី រវាង​វៀត​ណាម ជាមួយ​ប្រទេសកម្ពុជានិងឡាវផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ