27/01/2015 21:21 GMT+7 Email Print Like 0

វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាមលាតត្រដាងអនុវត្តភារកិច្ចឆ្នាំ២០១៥


សមាជិកអចិន្ត្រៃគណៈលេខាលោក Le Hong Anh ថ្លែងមតិនៅសន្និសីទនេះ

នាព្រឹកថ្ងៃ​ទី២៦ ខែមករា​ឆ្នាំ២០១​៥ នៅរ​ដ្ឋធានី​ហាណូយ វិទ្យា​ស្ថានវិទ្យា​សាស្ត្រ​សង្គមវៀត​ណាម បាន​រៀប​​ចំ​សន្និ​សីទបូក​សរុបការ​ងារឆ្នាំ​២០១៤​និង លាត​ត្រដាងអនុវត្ត​ភារកិច្ចសំរាប់​ឆ្នាំ២០១៥ដោយ​មាន​​ការចូល​រួមរបស់​សមាជិកកា​រិយាល័យ​នយោបាយ​និងជា​សមាជិក អចិន្ត្រៃ​គណៈ​លេខា​លោក​ Le Hong Anh និង​ឧបនាយក​រដ្ឋមន្រ្តី​លោក Vu Duc Dam។ ក្នុងឆ្នាំ​២០១៤ វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​​សង្គ​ម​វៀត​ណាម បាន​ខិតខំ​ប្រឹង​ប្រែង​សំរេច​បណ្ដា​ការស្រាវ​ជ្រាវវិទ្យា​សាស្ត្រប្រ​កប​ដោយ​គុណភាព​និង ប្រសិទ្ធ​ភាព។ ជា​ពិសេស​គឺ ការ​សំ​រេច​បូកសរុប​បញ្ហាធំ​ចំនួន៧ ក្នុង​ភារកិច្ច​បូក សរុប៣០ឆ្នាំ​ដំណើរ​​ការកា​រផ្លាស់ប្ដូ​រថ្មី ទទួល​បានការវាយតំលៃ​ខ្ពស់​ពីថ្នាក់​ដឹកនាំបក្ស​និងរ​ដ្ឋ។ ថ្លែង​មតិនៅ​សន្និ​សីទ​​នេះ លោក​ Le​ Hong Anh បាន​សំណូមពរ​វិទ្យាស្ថាន​វិទ្យា​សាស្ត្រ​​សង្គម​វៀតណាម បង្កើនកិច្ច​សហ​ប្រតិ​បតិ្ត​​ការអន្តរជាតិ កសាង​ឲ្យបាន​ជួរកម្មា​ភិបាល​វិទ្យាសាស្ត្រ​មាន​គុណ​​ភាព​និង​សមត្ថ​ភាព​ខ្ពស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ