27/05/2015 10:55 GMT+7 Email Print Like 0

“វិទ្យាសាស្ត្របច្ចេកវិទ្យាគឺជាកត្តាសំខាន់ដើម្បីវៀតណាមអភិឌ្ឃន៍ឲ្យបានខ្លាំងក្លានិង និរន្តរភាព”


“វិទ្យាសាស្ត្របច្ចេកវិទ្យាគឺជាកត្តាសំខាន់ដើម្បីវៀតណាមអភិឌ្ឃន៍ឲ្យបានខ្លាំងក្លានិង និរន្តរភាព” (Image: VOV)

នា​រសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ​២០១៥​ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Tan Dung បាន​ជួប​មុខ​បណ្តា​តំណាង​បញ្ញាវ័ន​ក្នុងសម្ព័ន្ធ​សមាគមន៍ វិទ្យាសាស្ត្រ​បច្ចេក​ទេស​វៀត​ណាម។ ថ្លែង​មតិ​នៅទី​នេះ នាយក​រដ្ឋ​មន្ត្រី Nguyen​ Tan Dung បាន​សង្កត់​ធ្ងន់​ថា៖ វិទ្យា​សាស្ត្រនិង​បច្ចេកវិទ្យា​ គឺជាកត្តាសំខាន់​ដើម្បី​នាំ វៀត​ណាម​អភិវឌ្ឍន៍​ឲ្យបា​នខ្លាំង​ក្លានិង​និរន្តរភាព។ លោក Nguyen Tan Dung បាន​ស្នើ​ ឲ្យ​ថ្នាក់​ដឹក​នាំ​សម្ព័ន្ធ​សមាគមន៍​វិទ្យា​សាស្ត្រ​បច្ចេក​ទេសវៀត​ណាម បន្តពង្រឹង​ការ​កសាង ប្រ​ព័ន្ធ លើក​ទឹក​ចិត្ត​និង​ពង្រីក​ការ​ច្នៃប្រឌិត ​នៃ​សមាជិក​និមួយៗ​ ដើម្បី​នាំ​វិទ្យាសាស្ត្រ ចូល​ក្នុង​ជីវភាព​រស់​នៅ។ រដ្ឋាភិបាល​វៀតណាម​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​បង្ក​លក្ខណៈ​​ងាយស្រួល​ ដើម្បីអ្នកវិទ្យាសាស្ត្រ​ជួរកម្មាភិបាល​នៃសម្ព័ន្ធ​សហមគម​វិទ្យាសា ស្ត្រ​និង​បច្ចេក​ទេស​វៀត​ណាម បន្ត​អនុវត្ត​ដ៏ល្អភារ​កិច្ច​របស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ