10/01/2018 10:50 GMT+7 Email Print Like 0

វិថីដើរប៊ុយវៀន (Bui Vien) - ភាពអ៊ូអរនៅវិថី"លោកខាងលិច" នៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh)

វិថី​ប៊ុយ​វៀន (Bui Vien) (ឈ្មោះ​ហៅក្រៅ​៖ ​វិថី​"លោក​ខាង​លិច" ស្ថិតនៅសង្កាត់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផាម​ងូឡាវ (Pham Ngu Lao)  ខណ្ឌទី ១ ) គឺជា​វិថី​ដើរ​ទី ២ របស់ទីក្រុង​ហូជីមិញ (Ho Chi Minh)  ជាប់​ចំណាប់​ថ្នាក់​លេខ​ពីរ និងឈរក្រោយ​វិថី ង្វៀនហ្វេ (Nguyen Hue)។ មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្រស់ស្អាត សណ្តាប់​ធ្នាប់ តែប៉ុណ្ណោះ វិថី​ប៊ុយ​វៀន (Bui Vien) បាន​បំរើ​គ្រប់សេវាកម្ម​សំរាប់​ភ្ញៀវទេសចរណ៍ ដែល​មកពី​គ្រប់ទីកន្លែង ក្នុងឳកាស​មកទេសចរណ៍​ទីក្រុង​ហូជីមិញ (Ho Chi Minh) ផង​ដែរ។ 

ភ្ញៀវទេសចរណ៍មកទស្សនាវិថីដើរ ប៊ុយវៀន (Bui Vien) នឹងអាចប្រើប្រាស់សេវាកម្ម "four free" (៤ ដោយឥតគិតថ្លៃ) រួមមាន៖ បន្ទប់ទឹក wifi ផ្គត់ផ្គង់ព័ត៌មាន ជួយឧបត្ថម្ភភ្ញៀវទេសចរណ៍ ដោយឥតគិតថ្លៃ "ស្នាមញញឹមដោយឥតគិតថ្លៃ" (តាមគេហទំព័រ Tuoitre.vn) ។ 

នា​ឆ្នាំ១៩៩៣ ក្នុង​សៀវភៅ​ទេសចរណ៍ “Lonely Planet” សង្កាត់ផាម​ងូឡាវ (Pham Ngu Lao) បាន​ឧទ្ទសនាម​គឺ​ទីកន្លែង​​មកដល់​សំរាប់​ភ្ញៀវទេសចរណ៍​ មកពី​ប្រទេស​បារាំង ប្រទេស​អង់គ្លេស សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន នៅពេល​គេ​មកទេសចរណ៍​ទីក្រុង ហូជីមិញ (Ho Chi Minh) ។ តាមពេល​វេលា​​ឆ្លងផុត តំបន់​នេះ​បាន​ហៅ​ថា ​​វិថី​"លោក​ខាង​លិច"​ រួម​ជាមួយ​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​​​របស់​គ្រប់​សេវកម្ម​ ដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន bar ហាង​កាហ្វេ បណ្តា​សេវាកម្ម​ទេសចរណ៍ នាពេល​យប់ វិថីដើរប៊ុយ​វៀន (Bui Vien) កាន់​តែ​​អ៊ូអរ​ជា​ង គឺជា​ទីកន្លែង​​ចាប់​ចិត្ត​សំរាប់​យុវវ័យ ក៏ដូចជា​ភ្ញៀវ​​ក្នុង​និង​ក្រៅ​ប្រទេស។


វិថីដើរប៊ុយវៀន (Bui Vien) គឺជាទីកន្លែងមកដល់ដែលមិនអាចបំភ្លេចបាន
នៅពេលភ្ញៀវទេសចរណ៍ទីក្រុងហូជីមិញ (Ho Chi Minh) ។


វិថីប៊ុយវៀន (Bui Vien) មានច្រកតូចចំនួន ២០ ដែលភ្ជាប់នឹងវិថី ផាមងូឡាវ (Pham Ngu Lao)
វិថីដេថាម (De Dam) វិថីដូក្វាងដៅ (Quang Dau)។ តំបន់នេះបានហៅវិថី"លោកខាងលិច"។


ការសម្តែងសិល្បៈបានរៀបចំ នៅយប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍
ដើម្បីបំរើប្រជាជននិងភ្ញៀវទេសចរណ៍។


កម្មវិធីបង្ហាញអាវផាយប្រពៃណី នៅវិថីដើរប៊ុយវៀន (Bui Vien)។

កម្មវិធីសម្តែងរឿងល្ខោនបំរើភ្ញៀវទេសចរណ៍។

កម្មវិធីសម្តែងសៀក នៅវិថីដើរប៊ុយវៀន (Bui Vien)។


ភ្ញៀវបរទេសសម្តែងតន្រ្តីជាមួយសិល្បករ សិល្បការិនី នៅដងផ្លូវ។
   

វិថីដើរប៊ុយ​វៀន (Bui Vien) ប្រវែង​ប្រហែល ១.៤០០ ម៉ែត្រ និង​ក្រាល​​ថ្ម granite ចិញ្ចើម​ផ្លូវ​​បាន​ជួស​ជុលព្រម​ៗ គ្នា បង្គោល​ដាក់អំពូលភ្លើង​បាន​ដំឡើង។ ជាពិសេស ​បណ្តា​ហាង​​លក់​ទំនិញ​ បាន​រៀបចំ​យ៉ាង​ច្បាស់​លាស់ សំបូរបែប សំដៅសំរាប់ផ្តល់ជូនភ្ញៀវទេសចរណ៍​ អាច​​ជ្រើស​រើស​ ។

លើ​វិថីដើរប៊ុយ​វៀន (Bui Vien) មាន​ឆាក​សម្តែង​​ពីរ​ ដើម្បី​សម្តែង​សិល្បៈ​ ​បំរើ​ភ្ញៀវ​ទេសចរណ៍។ នា​ចុង​សប្តាហ៍ សិល្បករ សិល្បការិនី​វៀតណាម​និង​បរទេស​នឹង​សម្តែង​​បណ្តា​កម្មវិធី​ពិសេស ​​តភ្ជាប់​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទស្សនិកជន។ ថ្នាក់​ដឹក​នាំនៃ​សង្កាត់ ផាម​ងូឡាវ (Pham Ngu Lao)​ ក៏​គិត​គូរ​នូវវិធានការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ក្នុង​​ច្រក​តូចៗ ដើម្បី​ភ្ញៀវ​ទេសចរណ៍​រក​ឱកាស​ស្វែង​យល់​នូវ​ជីវភាព​ប្រចាំ​ថ្ងៃ សាមញ្ញ​របស់​ប្រជាជន​រស់​នៅ​ទីក្រុងហូជីមិញ (Ho Chi Minh) ។ នា​ពេល​ឆាប់ៗ នេះ បណ្តា​ព្រឹត្តិការណ៍ កម្មវិធី​សិល្បៈ​ បាន​រៀបចំ​តាម​ដង​ផ្លូវប្រកបដោយទៀង​ទាត់ ដែល​មាន​លក្ខណៈ​ពិសេស​នៃ​វិថីដើរប៊ុយ​វៀន (Bui Vien) និង​បង្កើត​​ទីស្ថាន​វប្បធម៌​សំបូរបែប ​នៅ​ទីក្រុងហូជីមិញ (Ho Chi Minh) ។

និយាយអំពីវិថីដើរប៊ុយ​វៀន (Bui Vien) យើង​នឹង​រំលឹក​នឹក​ដល់​មណ្ឌល​លក់​ម្ហូបអាហារ។ វិថីដើរ​ ប៊ុយ​វៀន (Bui Vien) គឺជាទីកន្លែង​​ប្រមូល​​​ម្ហូបអាហារ​ឆ្ងាញ់ៗ ​លើទូទាំង​ពិភពលោក។ បណ្តាហាង​  bar ​ភោជនីយដ្ឋាន​​ ចាប់​ពី​ឆើត​​ឆាយដល់សាមញ្ញធម្មតា សំបូរបែប។ នៅ ទីនេះ ភ្ញៀវអាច​ពិសា​ម្ហូប​អាហារ​អាំង ដូចជា៖ គ្រឿង​សមុទ្រ ពពែ សាច់​គោ ជើង​មាន់...  ថែមទាំង​​ ម្ហូបអាហារ​ប្រពៃណី​នៃ​បណ្តា​តំបន់របស់​ប្រទេស​វៀតណាម ដូចជា៖ ហ្វើ មី​ក្វាង (Quang) នំបញ្ចុក​ហ្វេ (Hue) … ភោជនីយដ្ឋានមួយ​ចំនួន​លក់​ម្ហូបអាហារ៖ ​​ឥណ្ឌា កូរ៉េខាងត្បូង ម៉ិចស៊ិក ថៃ បារាំង ...បំរើ​ភ្ញៀវ​ទេសចរណ៍។ តំលៃ​ម្ហូបអាហារទាំងឡាយ​សុទ្ធតែ​បិទប័ណ្ណ​ប្រកាស​ដោយ​ច្បាស់​លាស់​ នៅ​ភោជនីយដ្ឋាន​និមួយៗ ដើម្បី​ភ្ញៀវ​អាច​ប្រៀបធៀប​និង​ជ្រើស​រើស។   


នៅពេលយប់ វិថីដើរប៊ុយវៀន (Bui Vien) តែងតែទាក់ទាញភ្ញៀវយ៉ាងច្រើនកុះករ។


ទីកន្លែងអញ្ជើញស្រាបៀដោយឥតគិតថ្លៃ នៅថ្ងៃដែលដាក់ឲ្យដំណើរការវិថីដើរប៊ុយវៀន (Bui Vien)។


ធ្វើម្ហូបអាហារ នៅវិថីដើរប៊ុយវៀន (Bui Vien) ដើម្បីបំរើភ្ញៀវទេសចរណ៍។

ភ្ញៀវទេសចរណ៍បរទេសអាចជ្រើសរើសម្ហូបអាហារពិសេស
នៅវិថីដើរប៊ុយវៀន (Bui Vien)។


វិថីដើរប៊ុយវៀន (Bui Vien) ក៏ជាទីកន្លែងប្រមូលម្ហូបអាហារពិសេសនៃទីក្រុងហូជីមិញ (Ho Chi Minh)
សំដៅបំរើភ្ញៀវទេសចរណ៍។


ហាងលក់វត្ថុអនុស្សាវរីយ៍មួយ ស្ថិតក្នុងវិថីដើរប៊ុយវៀន (Bui Vien)។

ភ្ញៀវទេសចរណ៍ទិញដូរយ៉ាងអ៊ូអរ នៅវិថីដើរប៊ុយវៀន (Bui Vien)។

វត្ថុអនុស្សាវរីយ៍មានលក្ខណៈពិសេសរបស់ប្រទេសវៀតណាម។

ភ្ញៀវទេសចរណ៍ចាប់ចិត្តខ្លាំង នៅពេលមកទស្សនាវិថីដើរប៊ុយវៀន (Bui Vien)។ 

គឺជា​ទីកន្លែង​​ចាប់​ចិត្ត​​សំរាប់​ភ្ញៀវទេសចរណ៍ វិថីដើរប៊ុយ​វៀន (Bui Vien) បាន​ក្លាយទៅ​ជា​ទីស្ថាន​តភ្ជាប់​​រវាង​ប្រជាជន​​​រស់​នៅ​ទីនេះ​និង​ភ្ញៀវទេសច​រណ៍ដែល​មកពី​គ្រប់​ទិសគ្រប់​ទីកន្លែង​គឺ​ជា​ទីកន្លែង​ប្រមូល​វប្បធម៌​វៀត ណាម ​និង​អន្តរជាតិ./.

 អត្ថបទ៖ ង្វៀន​អាញ រូបថត៖ ថុង​ហាយ

បណ្តាអត្ថបទបានផ្សាយ