03/08/2015 10:22 GMT+7 Email Print Like 0

វាយនភ័ណ្ឌនឹងរួចផុតពី “អាវ” កម្លាំង​ពលកម្ម​ក្រោយ​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​សេដ្ឋកិច្ច​យុទ្ធសាស្រ្ត​អន្តរ​ប៉ាស៊ីហ្វិក(TPP) ?

តាមរបាយការណ៍របស់មជ្ឈមណ្ឌល WTO វៀតណាម វិស័យ​វាយន​ភណ្ឌ​របស់​វៀត​ណាម​នឹង​ទទួល​បាន​នូវអាទិភាព​ដ៏ធំឆេង ក្រោយ​ពេល​ប្រទេស​យើង​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ដៃ​គូសេដ្ឋកិច្ច​យុទ្ធសាស្រ្ត​អន្តរ​ប៉ាស៊ីហ្វិក (TPP)។​

មជ្ឈមណ្ឌល WTO សន្និដ្ឋាន​ថា​ការដែលវៀតណាម អាចបាន​ទៅជិតទីផ្សារ​​ដ៏ធំដូច​ជា អា​មេរិក និង​ប្រ​ទេសនានា​ ដែលចូល​រួមកិច្ចព្រម​ព្រៀងដៃគូសេដ្ឋកិច្ច​យុទ្ធសាស្រ្តអន្តរ​ប៉ាស៊ីហ្វិក(TPP) (ដំបូង​គឺ​ដៃគូ​ដែល​​មិន​ទាន់​​​ចុះ​ហត្ថ​​លេខា លើកិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​​សេរី ជាមួយ​នឹង​​វៀ​ត​ណាម) ដោយ​កម្រិត​​ពន្ធ​​ស្មើរ​​នឹង​​សូន្យ ឬ​​ទាប នឹង​នាំមក​​នៅប្រៀប​ប្រកួត​ប្រជែង​យ៉ាង​ធំមួយ ជាពិសេស គឺ​មុ​ខ​ទំនិញ​​មាន​ប្រៀប​ខ្លាំង​ដែល​​វៀត​​ណាម​កំពុង​​ត្រូវ​ទទួល​កម្រិត​ពន្ធ​ខ្ពស់បង្គួរ​​ដូចជា វាយ​នភណ្ឌ ស្បែកជើង។

ជាក់ស្តែង តាមការស្នើរបស់អាមេរិក ការចរចាស្តីពីវាយនភណ្ឌ​បានអនុវត្ត​ដោយ​ឡែក និង​​ដាច់​​ដោយ​​ឡែក​សំ​រាប់ ការ​ចរចា​ស្តីពីការបើកទ្វារ​នូវប្រភេទ​ទំនិញ ដែលនៅសេសសល់​ផ្សេងទៀត។  ក្នុង​ការ​​ចរចា​​នេះជា​​ចម្បង​ភាគី​​ទាំង​​ពី​រគឺ អាមេរិក (ខាងបើកទ្វារទីផ្សារ) និង​វៀត​ណាម (ខាង​ចូលជិត​ទីផ្សារ) ក្រៅ​​ពីនេះ​នៅ​​មាន​​ដៃ​គូ​​មួយ​ចំនួន​​ទៀត ដែល​មានការ​ចាប់អារម្មណ៍​ដូចជា៖ ម៉ិកស៊ិក អូស្រ្តាលី។

គិតដល់​ដំណាក់​កាលថ្ងៃទី១ខែឧសភាឆ្នាំ២០១៥ គឺការចរចា​វាយនភណ្ឌ​​បានបញ្ចប់ ក្នុង​វិធានការណ៍ គោល​ការណ៍​​ប្រភព​​រួម (គឺ“តាំពី​សសៃសូត្រឡើង​ទៅ” - yarnforward)។ តាមនោះ ផលិត​ផល​វាយ​ន​ភណ្ឌច​ង់​​បាន​ទទួល​​អាទិភាព​​ពន្ធទៅតាម​កិច្ចព្រមព្រៀមនេះ ផលិតផល​ត្រូវ​​បាន​ផលិត​​តាំង​ពិ​សសៃ​​សូត្រ​​ឡើង​ទៅ ​នៅ​ប្រ​ទេស​​នានា​​ដែលចូលរួមTPP។


ក្រុមហ៊ុនភាគហ៊ុនវៀតតៀនមានហាងលក់ជាង២០ហាង និងតំណាងចែកចាយចំនួន៣០០កន្លែងក្នុងទទូលទាំងប្រទស។ រូបថត៖ ឡេមិញ

ដំណាក់កាលកាត់ដេរ veston គុណភាពខ្ពស់។ រូបថត៖ ឌាំងគិមភឿង

កម្មករស្រីដេរនៅក្នុងក្រុមហ៊ុនភាគហ៊ុនវៀតតៀន។ រូបថត៖ ឡេមិញ​

គឺអាវសឺមី។ រូបថត៖ ឌាំងគិមភឿង

តាម​របាយ​ការណ៍​ពីក្រ​សួង​ឧស្ស​ហកម្ម​និង​ពាណិជ្ជ​កម្ម តម្លៃ​នៃការ នាំ​ចេញ ផ្នែក​វាយនភណ្ឌ​នៅ​ខែ​ឧសភា សង្ឃឹម​ថា សម្រេច​បាន១.៦៥ពាន់​លាន​ដុល្លារ​អាមេរិក កើន​៨.៤%ប្រៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំមុន។ គិត​សរុប​៥ខែ​ដើម​ឆ្នាំ២០១៥ តម្លៃ​​នាំ​ចេញ​សង្ឃឹម​ថា សម្រេច​បាន៨.១១ពាន់​លាន​ដុល្លារ​អាមេរិក កើន៨.៤%បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន។

តាមរ​បាយការណ៍ សព្វថ្ងៃមានការស្នើពីវិធាន​ការស្វ័យ​ការ​ពារ ពិសេស​​អនុវត្ត​ចំពោះ​​​តែមុ​ខទំនិញវាយ​ភណ្ឌ​ ដែល​មាន​យន្ត​ការ​​ផ្សេង​ដោយ​ឡែក។ នោះគឺ​ជាយន្តការ​​សម្រាប់​ការពារ​ប្រទេស ដែលនាំចូល (ជាពិសេសគឺអាមេរិក) ប្រឈម​នឹង​​ហានិ​ភ័យ​ទំនិញ​វាយន​ភណ្ឌនាំ​ចូលក្នុង​ទីផ្សារ​យ៉ាងច្រើន ក្រោយ​​ពី​ពេល​អនុវត្ត​​ពន្ធ​អា​ទិភាព។

មាត្រានេះ ស្តីពីទ្រឹស្តីបង្ក​មានគុណ​វិបត្តិច្រើន​បង្គួរ ដល់សហ​​គ្រាស​​នីហរណ​កម្ម​របស់​​វៀត​ណាម-ប្រទេស​​ដែល​​ចូលរួម TPP មាន​បរិមាណ​​នាំចេញ វាយ​ន​ភណ្ឌ​ធំបំផុត​​នាំចូល​​ទីផ្សារ​​អាមេរិក។ ប៉ន្តែ ការពិត សមត្ថភាព​​មាត្រា​នេះ​​បា​ន​អនុវត្ត​គឺមិន​​ខ្ពស់ ដោយសារការពិនិត្យសម​ត្ថភាព​នាបច្ចុប្បន្ន និង​ការ​វិវឌ្ឍន៍​​នៃ​​ការ​វិនិយោគ​​អភិវឌ្ឍន៍​វាយនភណ្ឌ ក្នុងរយៈ​​ពេល​ខាង​​មុខ​សមត្ថភាព​​ទំនិញ​​វាយ​នភណ្ឌ​​នាំចេញ ឆ្លង​​ទៅកាន់​ប្រទេស​ TPP នឹងមានការប្រែ​ប្រួលកើន​ឡើង

ម្យ៉ាងទៀត អាមេរិកហាក់ដូច​ជាមិនផលិតនូវ​មុខទំនិញ​ប្រហាក់​ប្រហែល​នេះ ដូច្នេះសមត្ថ​ភាពផ្នែកផលិតកម្ម ក្នុងស្រុករបស់ប្រទេស​នេះ ត្រូវ​ខូច​ខាត់​យ៉ាង​ធ្ងន់​ធ្ងរ មូល​ដ្ឋាន​គឺមិន​មាន។

ផ្នែក “ប្រភពផ្គត់ផ្គង់មិនគ្រប់​គ្រាន់” គឺផលិតផល​នានា​​ដែល​មាន​​ប្រភព​​ផ្គត់ផ្គង់​ពីប្រ​​ទេស TPP គឺមិនគ្រប់ ហេតុ​ដូច្នោះ អាច​បានផ្គត់ផ្គង់​ពីប្រភព​ផ្សេងៗ​ក្រៅពីTPP   ប៉ុន្តែ​នៅបាន​ទទួលអាទិភាព​ពន្ធ។ ម្យ៉ាង​ទៀត ផលិត​ផល​ក្នុងផ្នែក​នេះ នឹងមិន​ត្រូវអនុវត្ត​គោលការណ៍ “តាំង​ពិ​សសៃ​សូត្រ​ឡើងទៅ”។

មជ្ឈមណ្ឌល WTO ឲ្យដឹងថា ចំពោះប្រទេស​វៀតណាម បច្ចុប្បន្ន​និងអនាគត​ឆាប់ៗនេះ សមត្ថភាព​​ប្រភព​ផ្គត​ផ្គង់​​វត្ថុ​​ធាតុដើម​វាយនភណ្ឌ ពីក្រៅប្រទេស​TPP នៅតែស្រូបយក​សមាមាត្រ​ខ្ពស់ នៅស្ទើតែ​គ្រប់​​ប្រភេទ​ផលិត​ផល​​ទាំង​​អស់ ក្នុង​ពេលគោល​ការណ៍ “តាំងពីសសៃសូត្រ​ឡើងទៅ” បែរជាគោលការណ៍​រួមទៅវិញ។

រីឯខាងទ្រឹស្តី វត្ថុ​ធាតុ​កាន់​​តែច្រើន ជាពិសេស​គឺវត្ថុ​ធាតុ​​ដើម ​ដែល​បាន​ប្រើ​​ប្រាស់​​ច្រើន​ នៅ​ក្នុង​ផលិត​​ផល​វាយន​​ភណ្ឌ​​នាំ​ចេញ បានបញ្ចូលទៅក្នុងផ្នែក “ប្រភពផ្គត់ផ្គង់ខ្វះខាត់” ដើម្បីមិន​ត្រូវអនុវត្តគោល​ការណ៍​ប្រភព “តាំង​​ពីស​សៃ​ឡើង​​ទៅ” គឺនឹង​កាន់តែមាន​ប្រយោជន៍។

ប៉ុន្តែ ចំនួន​ផលិតផលវត្ថុធាតុ​ដើម ដែលបានបញ្ចូលទៅក្នុងផ្នែក​នេះ គឺមាន​កំណត់។ ម្យ៉ាងទៀត ប្រ​ទេស​វៀត​ណាម​​ ត្រូវការ​បក​ស្រាយ​ជាក់ស្តែង ពីលក្ខណៈខ្វះ​ខាត់ ដើម្បីបញ្ចុះបញ្ចូល​ឲ្យប្រទេសផ្សេង​យល់​ព្រម។

ទន្ទឹមនោះ វៀតណាមក៏ត្រូវគិតដល់​ករណី ពេលដែល​សហគ្រាស​​នៅក្នុង​​ប្រទេស ​អាច​ផលិត​បាន​​នូវ​វត្ថុ​​ធាតុ​នេះ គឺមិន​​គ្រាន់តែងាយ​ស្រួល​បញ្ចូន​កម្លាំង​ពលកម្ម​ឲ្យបរទេសដូច​សព្វថ្ងៃនេះ។ ហេតុនោះ ត្រូវការ​​កសាង​វិធាន​ការ​​ជ្រើស​​រើស​វត្ថុធាតុ​ដើម​នាំចូល​ក្នុងផ្នែក​នេះឲ្យសម​ស្រប និងប្រុងប្រយ័ត្ន ដើម្បី​​ប្រើ​ប្រាស់​​នូវ​​បណ្តា​អាទិភាព​​ពន្ធពី TPP។


អាវសឺមីមានគុណភាពខ្ពស់ គឺជាប្រភេទផលិតផលចម្បងមួយរបស់អគ្គក្រុមហ៊ុនដេរញ៉ាបែរ ដែលមានតម្លែកើនខ្ពស់ ដើម្បីបង្កើតបានប្រៀបខ្លាំងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រូបថត៖ ឌាំងគិមភឿង

ពិនិត្យផលិតផល veston NBC ក្រោយពេលធ្វើហើយ ។ រូបថត៖ ឌាំងគិមភឿង

វាយនភណ្ឌវៀតណាម( DMVN) ជាផ្នែកនាំមុខទូទាំងប្រទេសពីតម្លៃនាំចេញក្នុងឆ្នាំ២០១៣ និងប្រឈមមុខនូវឱកាសអភិវឌ្ឍន៍ដ៏ល្អប្រសើរ ក្រោយពេលចូលរួម កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចយុទ្ធសាស្រ្តអន្តរប៉ាស៊ីហ្វិក(TPP)។ រូបថត៖ ឌាំងគិមភឿង

បច្ចុប្បន្ន កា​រចរចាដំណើរការបើកទ្វារទីផ្សារ (បំបាត់ចោលពន្ធ) ចំពោះ​មុខ​ទំនិញ​វាយ​​នភណ្ឌ​ កំពុង​បាន​បង្ហាញ​​ចេញ​​ជា​៣របៀប៖ របៀបលប់បំបាត់ពន្ធ ក្រោយពេល TPP មានសុពលភាព របៀប​លប់​បំបាត់​​ពន្ធ​ទៅតាម​​ដំណើរ​ការ​៥ឆ្នាំ (បន្ថយចុះស្មើរក្នុងរយៈ​ពេល៥ឆ្នាំ តាំងពីពេល TPP មានសុពលភាព) និងរបៀបដ៍​រសើប (គ្រាន់​​តែ​កាត់បន្ថយ​ពន្ធ នៅដំណាក់កាល TPP មានសុពលភាព ក្រោយ​មក​​នៅ​រក្សា​​កម្រិត​ពន្ធ​​ដូច​ ដើម​វិញ​​ និង​បាន​បំបាត់​ចោលក្រោយ១០ឬ​១៥ឆ្នាំ)

មជ្ឈមណ្ឌល WTO ក៏បានបញ្ជាក់ថា ចំពោះប្រទេសវៀតណាម ក្រុមទីមួយ (លប់បំបាត់ពន្ធចោលមួយរំពេច) កាន់​តែច្រើន​គឺកាន់​​តែ​មានប្រយោជន៍​ ឲ្យការនាំចេញរបស់សហគ្រាស៕

អត្ថបទ៖ Chinhphu.vn - រូបថត៖  ឡេមិញ ឌាំងគិមភឿង

បណ្តាអត្ថបទបានផ្សាយ