វាយតំលៃអំពីការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ RCEP ចំពោះខឿនសេដ្ឋកិច្ចវៀតណាម

វាយតំលៃអំពីការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ RCEP ចំពោះខឿនសេដ្ឋកិច្ចវៀតណាម
នាព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥ គំរោងការណ៍ជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់អឺរ៉ុប រួមសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានប្រកាសរបាយការណ៍ ស្ដីពី៖ ការវាយតំលៃអំពីការជះឥទ្ធិពល របស់កិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យតំបន់ (RCEP) ចំពោះខឿនសេដ្ឋកិច្ចវៀតណាម។ កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព គុណភាពខ្ពស់ ឆ្ពោះទៅការបង្កើតទំនាក់ទំនងដៃគូសេដ្ឋកិច្ច លើគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន ជាមួយដៃគូ៦ រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូវសេឡែន និងឥណ្ឌា។ របាយការណ៍នេះបានសរអោយឃើញថា៖ កិច្ចព្រមព្រៀង RCEPបាននាំមកនូវឱកាសផង និងការសាកល្បងផង ចំពោះវៀតណាម។ ទន្ទឹមនឹងនោះ របាយការណ៍ក៏បានអោយដឹងថា៖ ក្នុងសភាពការណ៍ធ្វើសមាហរណកម្ម ទាមទារអោយអង្គភាពអាជីវកម្មត្រូវប្រមូលផ្តុំវិនិយោគ អភិវឌ្ឍន៍ផលិតផលយុទ្ធសាស្ត្រ អោយសមស្រប អនុវត្តបច្ចេកវិទ្យាទំនើបៗ ដើម្បីលើកកំពស់សមត្ថភាពផលិតកម្ម និងជំរុញការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូររូបសណ្ឋានកំណើន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម