26/03/2015 11:30 GMT+7 Email Print Like 0

វាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀបចំរបស់វៀតណាម

”​វៀតណាមត្រៀមរៀបចំខ្លឹមសារទាំងឡាយយ៉ាងម៉ត់ចត់។ IPU១៣២ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និង​បន្សល់​ទុកមកនូវ​ចំណាប់អា​រម្មណ៍យ៉ាងជ្រាលជ្រៅ។” នេះគឺជាការអះអាងរបស់​ប្រធាន IPU លោក Saber​ Choudhury នៅក្នុងជំនួប​សន្ទនាជាមួយ​ប្រធានរដ្ឋសភា​វៀតណាម លោក Nguyen Sinh Hung នាថ្ងៃទី២៥​ខែមិនា​ឆ្នាំ២០១៥ នៅទីក្រុងហាណូយ។

ប្រធាន IPU លោក Saber Choudhury និងប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung

លោក Saber Choudhury បានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ចំពោះ​ការងារ​ត្រៀម​រៀបចំ​របស់​ប្រ​ទេស​ម្ចាស់​​ផ្ទះ IPU​១៣២ ហើយសង្កត់ធ្ងន់ថា៖ មហា​សន្និបាត​​លើកនេះមានអត្ថន័យ​ពិសេស ក្នុងកាលៈ​ទេសៈ ដែល​ប្រទេសនា​នាកំពុង​ខំប្រឹងប្រែងទទួល អោយបានកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗ ស្ដីពី​បណ្ដា​ប្រធាន​បទ​ពិភាក្សា​នៅមហាសន្និបាត IPU ១៣២ ប្រធាន IPU បានចាត់ទុក​ថា៖ បណ្ដា​ខ្លឹម​សារដ៏សម្បូរ​បែប និង​ជាក់​ស្ដែង​ ទទួលបានការយកចិត្ត​ទុកដាក់ពីប្រទេស​ទាំង​ឡាយ ដែលក្នុង​នោះ​មាន៖ បញ្ហា​ទឹក សន្តិសុខ និង​ច្បាប់​អន្តរ​ជាតិ…លៗ។

​តាមការពិនិត្យមើលរបស់អ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅ​តំបន់នានាលើពិភព​លោកថា៖ មុន​នឹងមហាសន្និ​បាត IPU ១៣២ប្រព្រឹត្តទៅនៅវៀត​ណាម ថ្នាក់ដឹកនាំIPU នៃប្រ​ទេស​នានា​សុទ្ធតែ​វាយ​តំលៃ​ខ្ពស់​ចំពោះការងារត្រៀម​រៀបចំ របស់ប្រទេសម្ចាស់ផ្ទះវៀតណាម។ អគ្គលេ​ខាធិការ IPU លោក Martin​Chungong បាន​អះអាងថា៖

“យើងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការត្រៀមរៀបចំដ៏ម៉ត់ចត់ របស់ប្រ​ទេសម្ចាស់ផ្ទះ​វៀតណាម។ IPU លើក​​នេះជា​ឱកាស​សំខាន់ ដើម្បីវៀត​ណាម​ឧទ្ទេស​នាមជាមួយដំណាងនានា លើទូទាំង​ពិភពលោក អំពី​ជំហាន​អភិវឌ្ឍន៍​ថ្មីរបស់វៀត​ណាម បណ្ដាជំហានក្នុងសកម្មភាព​រដ្ឋសភានៅវៀត​ណាម…លៗ។”  រីឯ​លោក​ស្រី ​Anda Filip ឯកអគ្គរដ្ឋ​ទូត​និងជាប្រធាននាយកដ្ឋាន​បន្ទុកទំនាក់ទំនង​កិច្ចការបរទេស និង​បណ្ដា​សមាជិក​សភា IPU បាន​អះអាង​ថា៖

“​១០ឆ្នាំមុន ខ្ញុំបានមកដល់ហាណូយហើយ និងលើកនេះ​ខ្ញុំចាប់អារម្មណ៍យ៉ាង​ខ្លាំង​ ចំពោះ​ការ​អភិវឌ្ឍន៍​របស់​ទី​ក្រុង​។ ការងារត្រៀមរៀប​ចំរបស់វៀតណាមគឺល្អ​ណាស់។ ខ្ញុំជឿជាក់​ថា IPU​១៣២នៅ​ហាណូយ​នឹង​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយជោគជ័យ៕”

តាម VOV5 - វិទ្យុ​សម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ