វាយតម្លៃការពេញចិត្តរបស់ប្រជាជនគឺត្រូវធ្វើការពិគ្រោះយោបល់នៅតាមកន្លែងដែលប្រជាជនទទួលបានការបម្រើនោះ

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម លោក Nguyen Thien Nhan
ថ្លែងមតិក្នុងជំនួបធ្វើការ
នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្តីពី ការកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជន អង្គការចំពោះការបម្រើរបស់ស្ថាប័នរដ្ឋបាលជាតិ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នោះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអះអាងថា ដើម្បីកំណត់បានសន្ទស្សន៍នេះ ដំបូងបង្អស់គឺត្រូវបង្កើនការពិគ្រោះយោបល់ និងផ្ទៀងស្តាប់នៅតាមកន្លែងដែលប្រជា ជនទទួលបានការបម្រើនោះ។ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ចំពោះ ការផ្លាស់ប្តូរថ្មីយន្តការនិយាយរួម និងការកែទម្រង់បែបបទរដ្ឋបាលនិយាយដោយឡែកនោះគឺការកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជនជាភារកិច្ចស្នូល។ ប្រការនេះត្រូវ បានអនុវត្តយ៉ាងខ្លាំងក្លា នាពេលខាងមុខ។ ហើយតាមរយៈការស្ទង់មតិនៅទីក្រុងហូជីមិញមនោះ លោកNguyen Thien Nhan បានចាត់ទុកថា ការកំណត់សន្ទស្សន៍ពេញចិត្ត របស់ប្រជាជនគឺផ្អែកទៅលើបញ្ហាសំខាន់ចំនួន៣នោះគឺ ការកំណត់បាននូវការពិតជាក់ ស្តែង ជំនះពុះពារកំហិតនិងប្រកាសជាសាធារណៈ។ លោកបានស្នើរថា នាពេលខាង មុខ ក្រសួងមហាផ្ទៃនិងទីក្រុងហូជីមិញ ត្រូវកសាងនិងពង្រឹងនូវផែនការ ស្តីពីវិធានការវាយតម្លៃលើការពេញចិត្ត របស់ប្រជាជនសម្រាប់ប៉ុន្មានឆ្នាំក្រោយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម