31/10/2015 09:59 GMT+7 Email Print Like 0

វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក


វប្បធម៍និងសក្ដានុភាពទេសចរណ៍វៀតណាមត្រូវបានវាយតំលៃខ្ពស់នៅម៉ិចស៊ិក (VNP)

ក្នុងក្របខ័ណ្ឌ​សកម្មភាពសប្ដាហ៍​វប្បធម៍អាស៊ាន ដែលកំពុងប្រព្រឹត្ត​ទៅនៅទី​ស្ដីការ​ព្រឹទ្ធសភា​សហរដ្ឋ​ម៉ិច​ស៊ិក​នា​ថ្ងៃ​ទី២៩ខែតុលាឆ្នាំ២០១៥ ស្ថានទូតវៀតណាម​ប្រចាំ​នៅម៉េច​ស៊ិក​បាន​រៀបចំ​កា​រ​ជួប​សន្ទនា​ ស្ដីពី​វប្បធម៍​និង​សក្ដានុភាព​ទេសចរណ៍​វៀតណាម ដោយមានការចូលរួមរបស់និស្សិតបណ្ដា​មហាវិទ្យាល័យ នៅម៉ិចស៊ិក​អ្នក​យកព័ត៌​មាន​ស្ថានីយ៍​ផ្សាយ​សម្លេង និងទូរទស្សន៍រដ្ឋសភា។ នៅជំនួបសន្ទនានេះ​ដំណាង​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅម៉ិចស៊ិក បានឧទ្ទេសនាមអំពីទឹកដីនិងមនុស្ស​វៀត​ណាម វិភាគ​ស៊ីជម្រៅ​អំពី​សក្ដានុ​ភាព​ទេសចរណ៍​តាម​រយៈ​ការ​ឧទ្ទេសនាមកន្លែង​មកសំខាន់​មួយចំនួន នៅខេត្ត Quang Ninh ក្រុងហាណូយនិងបេតិកភ័ណ្ឌដំបន់​ភាគ​កណ្ដាល​និង​វាល​សណ្ដរ​ទន្លេ Cuu Long ទន្ទឹមនឹងនោះ ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍​ទេសចរណ៍​ដំណាក់​កាល​នា​បច្ចុប្បន្ន​។

ក្នុងរយៈពេលប្រព្រឹត្តទៅសប្ដាហ៍វប្បធម៍អាស៊ាននេះ រួមជាមួយម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីននិងថៃ ស្ថាន​ទូត​វៀត​ណាម បាន​ចូលរួមសម្ដែង​សម្លៀក​បំពាក់ជាតិ​ជួប​សន្ទនា​អំពី​ប្លុក​អាស៊ាន​ និង​ទំនាក់​ទំនង​ជាមួយ​ប្រទេស​សាម៉ី​ជាដើម​៕

 

តាម - VOV5 វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ