បណ្តាអត្ថបទបានផ្សាយ
មន្ទីរពេទ្យជួរមុខនៅតំបន់ពាយព្យ

មន្ទីរពេទ្យជួរមុខនៅតំបន់ពាយព្យ

23/04/2018 09:24 GMT+7

ជាមន្ទីរ​ពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទី​រ​ពេទ្យខេត្ត​ជួរ​មុខ​​​ល្អ​បំផុតនៅ​​វៀតណាម​សព្វថ្ងៃ​ មន្ទីរពេទ្យ​ពហុ​ព្យាបាល​​​​ភូ​ថ័រ (Phu Tho)​ បាន​ក្លាយ​​ជា​​មជ្ឈមណ្ឌល​​ផ្ទេរ​​​បច្ចេកវិទ្យា​ បច្ចេក​ទេស​​ខ្ពស់ ក្នុង​​វិស័យ​សុខាភិបាល​​​នៅ​​តំប​ន់​ពាយព្យ​ ឆ្លើយ​​តប​តម្រូវ​ការ​​​ពិនិត្យ​​ជំងឺ​មួយ​ថ្ងៃកាន់តែ​ខ្ពស់របស់​​ប្រជា​ជន​ខេត្ត​ភូ​ថ័រ​ (Phu Tho) និង​ខេត្ត​​ជិត​ខាងនានា​។​
អានព័ត៌មានលំអិត...
UNIS - សាលារៀនមិត្តភាព

UNIS - សាលារៀនមិត្តភាព

05/04/2018 10:02 GMT+7

សាលា​រៀន​អន្តរជាតិអង្គការ​​​សហប្រជាជាតិ​ហាណូយ​ UNIS បង្កើត​ឡើងដោយ​អង្គការ​​សហប្រជាជាតិ​​និង​រដ្ឋាភិបាល​វៀតណាម​ ជា​និមិត្ត​រូប​នៃ​មិត្ត​ភាព ​ក្នុង​វិស័យ​សិក្សា​អប់​រំ​អន្តរជាតិ​។  សព្វថ្ងៃ​នេះ សាលា​​​រៀន​​​មាន​សិស្ស​ជាង​១០០០​នាក់ ​មក​ពី​ប្រទេស​ចំនួន​៦០​ តំណាង​ឲ្យ​ភាសា​ចំនួន​៤០​លើ​ពិភព​លោក​។ ឆ្នាំ​២០១៨ គូស​​សម្គាល់​៣០​​ឆ្នាំ​ ​សាលារៀន​មាន​វត្ត​មាន​នៅ​វៀតណាម​​ជាមួយ​ភាពជោគជ័យ​គួរ​​កត់​​សម្គាល់​។​
អានព័ត៌មានលំអិត...
អតីតយុទ្ធជនអាមេរិកម្នាក់ខិតខំប្រឹងប្រែងផ្សះផ្សាយផលវិបាកនៃសង្គ្រាម

អតីតយុទ្ធជនអាមេរិកម្នាក់ខិតខំប្រឹងប្រែងផ្សះផ្សាយផលវិបាកនៃសង្គ្រាម

12/03/2018 10:03 GMT+7

លោក Paul George Harding (អាយុ ៧០ ឆ្នាំ) ជា​អតិតយុទ្ធជន​អាមេរិក​ម្នាក់ ដែល​ធ្លាប់​​​ចូលរួម​ ក្នុង​សង្គ្រាម នៅភាគ​ខាង​ត្បូង​នៃប្រទេស​វៀតណាម ​ក្នុង​ខណៈពេលទសវត្សរ៍ ១៩៦០។ ត្រឡប់​ទៅ​​សហរដ្ឋ​អាមេរិក​​វិញ ដោយមមៃ​ជាប់​ក្នុង​អារម្មណ៍ទាំងយប់ទាំងថ្ងៃ ដូច្នេះនា​ឆ្នាំ២០១៤ លោក Paul បាន​សម្រេច​ចិត្ត​​ត្រឡប់​ទៅ​ប្រទេសវៀតណាម​វិញ  ដើម្បី​​ផ្សះផ្សាយ​ផល​វិបាក​នៃ​សង្គ្រាម។
អានព័ត៌មានលំអិត...
ធ្វើរស់ឡើងវិញនូវគំនូរប្រជាប្រិយ

ធ្វើរស់ឡើងវិញនូវគំនូរប្រជាប្រិយ

21/02/2018 10:45 GMT+7

គូរ​​​គំនូរ​​ប្រជាប្រិយ​ដោយ​បខ្មៅ​ដៃ ​ចាក់​ទឹក​ខ្មៅ​ដោយបច្ចេកទេស​លេខនាវិចិត្រសិល្បៈ ដែល​បាន​អនុវត្ត​ ដោយ វិចិត្រករ ង្វៀន​ស្វឹន​ឡាម (Nguyen Xuan Lam)  ​សហការ​ជាមួយក្រុមហ៊ុន TiredCity បានបោះពុម្ភ​គំនូរ​​ប្រជាប្រិយ​លើ​អាវ​យឺត ​កាបូប​ស្ពាយ ​និងបាន​រួម​ចំណែក​​ ក្នុង​ការ​ឃោសនា​​សិល្បៈ​ប្រជាប្រិយ ​របស់​ប្រជាជន​វៀតណាម​​ ដល់​ស្រទាប់​យុវវ័យ។
អានព័ត៌មានលំអិត...
រាប់លាននាក់រួមគ្នាពណ៌ទង់ជាតិក្រហម។

រាប់លាននាក់រួមគ្នាពណ៌ទង់ជាតិក្រហម។

02/02/2018 10:38 GMT+7

ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ក្រុម​​បាល់​ទាត់​ជម្រើស U23 វៀតណាម​ បាន​ដណ្តើម​​​មេដាយ​ប្រាក់​ ក្នុង​ការ​ប្រកួត​បាល់ទាត់​សំរាប់​ប្រុស U23 អាស៊ី។ ចាប់​ពី​ក្រុម​​បាល់ទាត់​មិន​ខ្លាំង ក្រុម​​បាល់​ទាត់​ជម្រើស U23 វៀតណាម ស្រាប់តែ​ក្លាយទៅ​ជាខ្យល់កួចធំមួយ “បោក​បក់” គូ​ប្រកួត​ខ្លាំង​ ដូចជា៖ ក្រុម​​បាល់​ទាត់​ជម្រើស U23 អូស្ត្រាលី ក្រុម​​បាល់​ទាត់​ជម្រើស U23 Irap ក្រុម​​បាល់​ទាត់​ជម្រើស U23 Qatar… ដើម្បី​​ឈាន​ជើងចូល​​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ។
អានព័ត៌មានលំអិត...
ហាងកាហ្វេមនុស្សយន្ត៖ បរិយកាស​បំផុស​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​

ហាងកាហ្វេមនុស្សយន្ត៖ បរិយកាស​បំផុស​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​

22/01/2018 09:05 GMT+7

ជាមួយ​គោលបំណង​នាំ​​យក​ភាព​ថ្មី​​សម្រាប់​ភ្ញៀវអតិថិជន​​ ម្ចាស់​​ហាង​ Robotcafe នៅ​លើ​ផ្លូវ​ឡាក​ទ្រុ​ង​ (Lac Trung)  ក្រុង​​ហាណូយ​ បាន​​ច្នៃ​មនុស្យយន្ត​​ធ្វើ​ជា​បុគ្គលិក​​រត់​តុ​​សម្រេច​​​ជោគ​ជ័យ​។ ហាង​​កាហ្វេ​ Robotcafe មិន​ត្រឹម​តែ​​ជា​​បរិយាកាស​​ពិសា​​ភេសជ្ជៈ​​ដ៏​ពិសេស​ នៅទាំ​ង​ជា​​ទីកន្លែង​​បំផុស​​គំនិត​ សម្រាប់​​​យុ​វជន​​វៀត​ណាម​ សកម្ម​​ចូល​រួម​​វិស័យ​ច្នៃប្រឌិត​​បច្ចេកវិទ្យា​​។​
អានព័ត៌មានលំអិត...
វិថីដើរប៊ុយវៀន (Bui Vien) - ភាពអ៊ូអរនៅវិថីលោកខាងលិច នៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh)

វិថីដើរប៊ុយវៀន (Bui Vien) - ភាពអ៊ូអរនៅវិថី"លោកខាងលិច" នៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh)

10/01/2018 10:50 GMT+7

វិថី​ប៊ុយ​វៀន (Bui Vien) (ឈ្មោះ​ហៅក្រៅ​៖ ​វិថី​"លោក​ខាង​លិច" ស្ថិតនៅសង្កាត់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផាម​ងូឡាវ (Pham Ngu Lao)  ខណ្ឌទី ១ ) គឺជា​វិថី​ដើរ​ទី ២ របស់ទីក្រុង​ហូជីមិញ (Ho Chi Minh)  ជាប់​ចំណាប់​ថ្នាក់​លេខ​ពីរ និងឈរក្រោយ​វិថី ង្វៀនហ្វេ (Nguyen Hue)។ មិន​ត្រឹម​តែ​មាន​មុខ​មាត់​ស្រស់ស្អាត សណ្តាប់​ធ្នាប់ តែប៉ុណ្ណោះ វិថី​ប៊ុយ​វៀន (Bui Vien) បាន​បំរើ​គ្រប់សេវាកម្ម​សំរាប់​ភ្ញៀវទេសចរណ៍ ដែល​មកពី​គ្រប់ទីកន្លែង ក្នុងឳកាស​មកទេសចរណ៍​ទីក្រុង​ហូជីមិញ (Ho Chi Minh) ផង​ដែរ។ 
អានព័ត៌មានលំអិត...
កុមារា កុមារី រស់នៅតំបន់ភ្នំ ថតភាពយន្តដើម្បីចែករំលែកក្តីសុបិន

កុមារា កុមារី រស់នៅតំបន់ភ្នំ ថតភាពយន្តដើម្បីចែករំលែកក្តីសុបិន

25/12/2017 14:01 GMT+7

មហោស្រព​ភាពយន្ត “រីករាលដាល​សុបិន” សំរាប់​កុមារ​ជនជាតិ​ភាគតិច ដែល​រស់​​ក្នុង ៣ ខេត្ត ៖ ខេត​ហ័រប៊ិញ (Hoa Binh) ខេត្ត​កាវ​បាំង (Cao Bang) ខេត្ត​បាក់​កាន (Bac Kan) បាន​រៀបចំ​លើកដំបូង​ហើយ និង​បន្សល់ទុក​ចំណាប់អារម្មណ៍​​ខ្លាំងៗ។ បណ្តា​ភាពយន្ត​​បាន​​ថត ពី​​កែវភ្នែក​ពិតប្រាកដ មនោសញ្ចេតនាបរិសុទ្ធ​​របស់​​កូនសិស្ស ដែលធ្វើឪពុក​ ម្តាយ​របស់​គេ​ភ្ញាក់ខ្លួន ​និង​ធ្វើឲ្យសហគមន៍​យល់ដឹង​សម្លេង​​និយាយ ​និង​បំណង​ប្រាថ្នា​របស់កុមារ​ទាំងនោះ។
អានព័ត៌មានលំអិត...