23/02/2018 16:09 GMT+7 Email Print Like 0

វត្តស្រឡូង - អារាម​សាមគ្គី​សាមគ្គា​ជន​ជាតិ​ខ្មែរ​

មនុស្សគ្រប់​គ្នា​ទៅ​កាន់​វត្ត​សិរីសុខុម​សង្គម​មានជ័យ​ស្រឡូង​​ តែង​សំឡឹង​ឃើញ​ក្បូរ​​ក្បាច់​រចនា​​ប្រឌិត​ទៅ​​ដោយ​​ចាន​ទៀប​ ដ៏ចំណាប់​អារម្មណ៍​ និង​ប្លែក​ភ្លែក​ យ៉ាង​នេះ​ហើយ​​ទើប​មាន​ឈ្មោះ​ហៅ​ផ្សេង​មួយ​ទៀត​គឺ​​ វត្ត​ចែន​កេវ​ (Chen Kieu)​​។ ចាន​​ទៀប​​​តុប​តែង​នៅ​​ជុំ​វិញ​វត្តអារាម​​ គឺ​ដោយ​សារ​អ្នក​ស្រុក​ចំណុះ​​​​ជើង​វត្ត​​រួមវិភាគ​ទាន​ ដើម្បី​កសាង​ជា​វត្តស្រឡូង​​ ហើយនេះ​ក៏​ជា​និមិត្ត​រូប​​ទឹក​​ចិត្ត​សាមគ្គីនៃ​​ជនជាតិ​​ខ្មែរ​​នៅ​ខេត្ត​សុក​ត្រាំង (Soc Trang)។​

វត្ត​ស្រឡូង​​ស្ថិត​នៅ​ឃុំ​ដាយ​តឹម​ (Dai Tam) ស្រុក​មី​ស្វៀន​ (My Xuyen) ​​ចម្ងាយ​ពី​ទីក្រុង​សុកត្រាំង (Soc Trang) ​​ប្រហែល​​១២​គីឡូ​មែត្រ​។ វត្ត​ជា​សំណង​ពុទ្ធសាសនា​​​​​ជនជាតិ​ខ្មែរ​ផង​ ​​ជា​ទីកន្លែង​ទេសចរណ៍​ស្វែង​យល់​ដ៏​ចំណាន​​សម្រាប់​​​ភ្ញៀវទេសចរណ៍​​គ្រប់​ចតុ​ទិសផង​​។​
 
តាម​លោក​តា ​​ទ្រីញ​តៀន​ (Trinh Tien) ​សមាជិក​​គណៈ​កម្មការ​​វត្តស្រឡូង​​ វត្តនេះ​​បាន​កសាង​​​ពី​ដើម​សតវត្សរ៍​ទី​១៩។ តាម​​ពេល​វេលា​ ព្រះវិហារ​ចាស់​ទ្រុឌ​ទ្រោម​​​ទៅ​ វត្ត​រងការ​ខូច​ខាតយ៉ាង​​ច្រើន​ ត្រូវ​ការ​​​​កសាង​ថ្មី​ឡើង​វិញ។ មក​ដល់​ឆ្នាំ​១៩៦៩ ព្រះចៅ​អធិការ​តាំង​តុក​ (Tang Tuc)​ (​ព្រះ​ចៅ​អធិការ​​ទី​៩) បាន​កៀងគរ​ពុទ្ធបរិស័ទ​រួម​មតិ​គ្នា​​កសាង​​វត្ត រួម​មាន​​ផ្នែក​ផ្សេង​ៗដូច​​​៖ ព្រះ​វិហារ​ កុដិ សាលា​ ចេតិយ​  ជញ្ជាំង​ សសរ​​ បាន​សាង​ទៅ​ដោយឥដ្ឋ​ការូ​​​បុរាណ​​​របស់​ជប៉ុន​ផលិត​ មាន​ពណ៌​សម្បុរ​លេច​​ធ្លោ​។​
 
ម្យ៉ាង​​វិញ​ទៀត​ ក្នុង​ដំណើរ​ការ​កសាង​​ស្រាប់តែ​​អស់​ប្រភេទ​ឥដ្ឋ​ការូ​នេះ​ ទើប​ព្រះចៅ​អធិការ​​មាន​គំនិត​បវរណា​មាមីង​បងប្អូន​ជនជាតិ​ខ្មែរ ដែល​​រស់​នៅ​ក្នុង​ភូមិ​​ស្រុក​ជិត​វត្ត​ រួម​វិភាគ​ទាន​​​ចាន​​ទៀប​​ថូ​សេរ៉ា​មិច​...។ល។ ដែល​នៅ​ថ្មោងថ្មី​ឬ​ត្រូវបាក់​​បែក​ នាំ​​យកទៅ​កសាង​​​វត្ត​។ យ៉ាង​នេះ​ ប្រជា​ពុទ្ធបរិស័ទ​​ចំណុះ​ជើ​ងវត្ត​​ស្ម័គ្រចិត្ត​រួម​វិភាគ​ទាន​​នូវ​ចាន​​ទៀប​គ្រប់​ប្រភេទ​​របស់​គាត់​ ជូន​ទៅ​​ជាង​និង​ព្រះសង្ឃ​ក្នុង​វត្ត​បន្ត​ការងារសាងសង់​​អារាម​​។​​​​



 វត្ត​ស្រឡូង​តែង​បាន​មនុស្ស​គ្រប់​គ្នា​ដឹង​ស្គាល់ដោយ​មានឈ្មោះ​ថា​​​ វត្ត​ចែន​កេវ​ (Chien Kieu) ស្ថិត​នៅ​ឃុំ​ដាយ​តឹម​
(Dai Tam) ស្រុក​មី​ស្វៀង (My Xuyen) ​ខេត្ត​សុក​ត្រាំង​ (Soc Trang) មាន​ចម្ងាយ​ពី​ទីក្រុង​សុក​ត្រាំង
(Soc Trang) ប្រហែល​១២​គីឡូ​ម៉ែត្រ​។


ជញ្ជាំងព្រះ​​វិហារ​​បាន​តុប​តែង​ទៅដោយ​ចាន​ទៀបពណ៌​​គ្រប់​ប្រភេទ​។

 ដំ​បូល​បាន​រចនា​តាម​រូបភាព​ត្រី​កោណ​ស្មើ​ សំយាប​​បី​ជាន់​​ មាន​កំពូល​ត្រី​សូល៍​នៅពីលើ​។​

 
ចាន​ទៀបគ្រប់ប្រភេទ​​ រួមផ្សំ​នឹង​ឥដ្ឋ​ការ៉ូ​ជប៉ុន​ ច្នៃ​ដន្យ​​ធ្វើ​ឲ្យ​ព្រះវិហារ​រំលេច​​ពណ៌​ឆើ​តឆាយ​។​

 ចាន​ទៀប​បាន​បិទ​ទៅ​លើ​ជញ្ជាំង​មាន​តុល្យ​ភាព​​ សមស្រប់​បង្កើតបាន​ជា​​ចំណុច​វិសេសមួយ​​។​

 
កសាង​ជាង ​៤០ ​ឆ្នាំ ​មក​ដល់​សព្វថ្ងៃ​ បន្ទះ​ឥដ្ឋ​ការ៉ូនិង​ចាន​ទៀប​គ្រប់​ប្រភេទ​ នៅ​តែរក្ស​បាន​ពណ៌​សម្បុរ​ស្រស់​
រឹង​មាំ​ស្អាតទៅ​​​តាម​ពេលវេលា​។​


ចំណែក​សំខាន់​នៃ​ល្វែងព្រះ​​វិហារ ដែល​​មាន​ផ្ទៃទំហំ​​​៣០X​​​១៥​ម៉ែត្រ​ មាន​១៦សសរធំ​​រៀប​ជា​ពីរ​ជួរ មាន​តួនាទី​ជា​​
សសរ​ទ្រគ្រឿង​និង​​ដំបូល​ព្រះវិហារ​


 
វត្តស្រឡូង​​ ​នៅ​តែរក្សា​បាន​វត្ថុ​ដ៏មាន​តម្លៃ​មួយ​ចំនួន ​របស់​លោក​ ត្រឹន​ទ្រីញ​ហ្វី​ (Tran Trinh Huy) ឈ្មោះ​ធ្លាប់​ហៅ​
“ទេវបុត្រ​បាក់​លីវ”​ អ្នក​ល្បី​ឈ្មោះក្នុង​សម័យ​​មួយ​​នៅ​តំបន់និរតី​ (Tay Nam bo)​។

ផ្ទៃជញ្ជាំង​នៃ​ព្រះវិហារ​ជាទីកន្លែង​បិទ​ចានទៀបគ្រប់​ប្រភេទ​ ច្រើន​បំផុត​។ ក្រៅ​ពី​នោះ​ តាម​ជណ្តើរ​ បង្កាន់ដៃ​ របង​ព័ទ្ធ​ជុំ​វិញ​ព្រះវិហារ​ ក៏​សុទ្ធតែបាន​បិទទៅ​ដោយ​​អំបែង​ចាន​ទៀប​គ្រប់​ប្រភេទ​។ ចាន​ទៀបគ្រប់​ប្រភេទ​​​គួប​ផ្សំនឹង​​ឥដ្ឋ​ការ៉ូ​ជប៉ុន​ ច្នៃដន្យ​​ធ្វើ​ឲ្យ​ព្រះវិហារ​មានភាព​​លេចធ្លោ​​​ផង​ បង្កើត​​ក្បូរ​​ក្បាច់​រចនា​​ដ៏​ចាប់​ចិត្តផង​​។ គំនិត​នេះ សំចៃ​បាន​ប្រាក់​ថវិកា​កសាង​ផង​ បង្ហាញបាន​ពី​ការ​ច្នៃ​ប្រឌិត​​របស់​ព្រះចៅ​អធិការ​ផង​ ក៏ដូចជា​ស្មារតី​សាមគ្គី​​នៃ​សហគមន៍​ជនជាតិ​ខ្មែរ​ តែង​ឆ្ពោះ​ទៅរក​វត្ត​អារាម​ ជា​ទីកន្លែង​សក្តិ​សិទ្ធិ​ចំពោះ​ពួក​គាត់​។​
 
ជាង៤០ឆ្នាំ​ ចាប់ពីពេល​កសាង​មក​ដល់​សព្វ​ថ្ងៃ​ ឥដ្ឋ​ការ៉ូ និង​ចានទៀបគ្រប់​ប្រភេទ​​ នៅ​តែ​​រក្សា​បាន​ពណ៌​សម្បុរ​ស្រស់​ ធ្វើ​ឲ្យ​ព្រះវិហារ​​មាន​ភាព​លេច​ធ្លោ​​​ជាង​គេ​​ នៅ​​បរិវេណ​វត្ត​។ ក្រៅ​ពី​នោះ ព្រះចៅ​អធិការ​វត្តតាំង​តុក (Tang Tuc) នៅ​ប្រើ​ចាន​​ទៀប​បិទ​ទៅ​លើ​ពិតាន​សាលា​ឆាន់​ និង​កន្លែង​ផ្សេងៗ​​។​
 
វត្ត​មានពុទ្ធរូប​​តូច​ធំ​ចំនួន​២០អង្គ​​ តាំង​​​តម្កល់​​បូជា​​នៅ​ទី​​នេះ​។ ជញ្ជាំង​ទាំង​សងខាង​មានគូរ​​រូបគំនូរ​ពណ៌នា​អំពី​ជីវិត​​​​ព្រះពុទ្ធ​ តាំង​ពី​ប្រសូត្រ​​ត្រាស់ដឹងនិង​បរិនិព្វាន​​។​
 
វត្ត​​ស្រឡូង​​មាន​ផ្ទៃដី​សរុប​២,១​​ហិកតា​។ ខាងក្រោយ​​វត្ត ​ជា​សួន​ព្រះពុទ្ធ​​សម្តែង​​ធម៌​ និង​​បរិនិព្វាន​។ នេះ​ជា​​ប្រជុំ​​ស្ថាបត្យ​កម្ម​​​ រួម​មាន​ពុទ្ធរូប​ធំតូច​ ទម្រង់​ត្រាប់​​តាម​ដំណើរ​ព្រះអង្គ​​ប្រសូត្រ​ ស្វែងរក​សច្ចធម៌​ ​​ត្រាស់ដឹង​និង​​បរិនិព្វាន​។


ពុទ្ធ​រូប​​មានមាឌ​​តូចបានតាំង​​​តម្កល់​ក្នុង​​សាលាកុដិសម្រាប់សក្ការ​បូជា​​។

 ថូ​សេរ៉ាមិចក៏​​បាន​ប្រើ​ប្រាស់​​​តុប​តែងនៅ​លើ​​របង​ជុំ​វិញ​ព្រះ​វិហារ​។​

ជាង​កសាង​ច្នៃប្រឌិត​លើ​ជញ្ចាំង ​ជាមួយ​ចាន​ទៀបគ្រប់ខ្នាត​​។

 ទៀប​នៅ​បាន​តុប​តែង​​​លើ​ផ្ទៃ​​សសរ​ក្នុង​​អារាម​។​

 ចាន​ស្រាក់​លើគ្នាបង្កើត​​ជាចម្រឹង​​​របង​ព័ទ្ធ​ជុំ​វិញ​ព្រះ​វិហារ​។​​

 សត្វ​ទេព​​នៅ​ខាង​ក្រៅ​ទីលាន​វត្ត​ ក៏​បាន​ឆ្លាក់​និង​តុបតែង​​​​ដោយ​អំបែង​ឥដ្ឋ​ការូ​សេរ៉ាមិច​ដ៏​​វិសេស​។​

 ជ្រុង​មួយ​នៃ​ជញ្ជាំង​ព្រះវិហារ​បាន​តុប​តែងទៅដោយ​​​​អំបែង​ចាន​ទៀន​សេរ៉ា​មិច​​គ្រប់​ប្រភេទ។​

 សសរ​និង​ជញ្ជាំង​បាន​តុបតែង​ពោរពេញ​ទៅ​ដោយ​ចាន​ទៀប​សេរ៉ា​មិច​គ្រប់​ប្រភេទ​។

 ចានស្រាក់​លើគ្នា​​​ក្លាយ​ជា​ចម្រឹង​​ទ្រ​​​បង្កាន់ដៃ​ជណ្តើរ​។​

 លាប​ពណ៌​ រៀបចំ​​អំបែង​សេរ៉ា​មិច​​ចាន​ទៀប​ ​​បិទ​ភ្ជាប់​ទៅ​លើ​ជញ្ជាំង​បង្ក​ចំណាប់​អារម្មណ៍​ខ្លាំង​។

 ជញ្ជាំង​មួយកន្លែង​​បាន​តុប​តែង​ច្នៃ​ប្រឌិត​​​ដោយ​ចាន​ទៀប​គ្រប់​ប្រភេទ​។

មក​ដល់​វត្ត​ស្រឡូង​​ ក្រៅ​ពី​ការ​​​ទស្សនា​ គយ​គន់​ស្ថាបត្យ​កម្ម​ពិសេស​ ស្វែង​យល់ពី​​វប្បធម៌​សហគមន៍​​ជនជាតិ​ខ្មែរ​ ភ្ញៀវទេសចរណ៍​នៅ​អាច​គយ​គន់​កេរ​​សម្បត្តិ​របស់​លោក​ត្រឹន​ទ្រីញ​ហ្វី​  (Tran Trinh Huy) ​តែង​បាន​ហៅ​ថា “​ទេវបុត្រ​បាក់​លីវ”​​ ល្បី​ឈ្មោះ​ក្នុង​សម័យ​មួយ​​នៅ​តំបន់នីរ​តី​ (Tay Nam bo)  ​រូមមាន​ទូ​​បិទ​សម្បក​ខ្យង់​ស័​ង្ខ​ គ្រែ​ខ្យង់​ទាំងពីរ​​សម្រាប់​ដេកក្នុង​​រដូវ​រងានិង​​រដូវ​ប្រាំង​​ បាន​ប្រឌិតទៅ​ដោយ​ក្បាច់​ដ៏​​​ប្រណិត ​វត្តជា​អ្នក​​ទិញ​និង​រក្សា​រហូត​ដល់​សព្វ​ថ្ងៃ​។​
 
សព្វថ្ងៃ​ ក្រៅ​ពី​សហគមន៍​ពុទ្ធបរិស័ទ​​​ជនជាតិ​ខ្មែរ​ អញ្ជើញ​មក​កាន់​វត្ត​អារាមជាប្រចាំ​​ វត្តស្រឡូង​​​នៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​ពីទី​ជិត​ទី​ឆ្ងាយ ​អញ្ជើញ​មក​​ទស្សនា​ និង​ស្វែង​យល់​ អំពី​វត្ត​ពិសេស​នេះ​៕​

អត្ថបទ៖ សើន​ងៀ រូបថត៖ ង្វៀន​ឡឹន​

បណ្តាអត្ថបទបានផ្សាយ