21/09/2018 09:30 GMT+7 Email Print Like 0

វត្តដំបូងរបស់វៀតណាមត្រូវបានទទួលស្គាល់នៅប្រទេសហុងគ្រី


 ទិដ្ឋភាពនៃវត្ត Dai Bi នៅប្រទេសហុងគ្រី 

 នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨ គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀត​ណាមដឹក​នាំដោយ​អនុប្រធាន​ អគ្គលេខាធិការលោក Hau A Lenh បានអញ្ជើញចូលរួមេពិធី​បើកសម្ពោធវត្ត Dai Bi នៅទី​ក្រុង Simontornya ដែល មានចម្ងាយប្រមាណ១៤០គ.ម​ពីប៉ែកខាងត្បូងរដ្ឋធានី B​udapest នៃប្រទេស ​ហុងគ្រី​។
 
វត្ត Dai Bi ត្រូវបានកសាងឡើងក្នុងរយៈពេល៣ឆ្នាំ ជាវត្តវៀតណាមដើមដំបូង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហុងគ្រី​ទទួល​ស្គាល់​។ ទីនេះជាកន្លែងប្រជុំសកម្មភាពខាង​ វិញ្ញាណរបស់សហគមន៍ ជន វៀតណាមនៅ​ទ្វីបអឺរ៉ុប។
 
​នៅពិធី​នេះ លោក Hau A Lenh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ហុងគ្រីនិយាយរួមនិងអាជ្ញាធរទីក្រុង Simontornya និយាយដោយឡែក ដែល បានបង្កលក្ខណៈងាយស្រួលខាងបែបបទ គតិយុត្ត ដើម្បីជួយ​ឧបត្ថម្ភ​សហគមន៍​ ជនវៀតណាមកសាង​វត្តនេះ។ លោកជឿជាក់ថា វត្ត​ Dai Bi នឹងជាទីជួប​ជុំគ្នា របស់​ប្រជាជន​វៀតណាម​នៅប្រទេសហុង​គ្រីក៏ដូចជានៅទ្វីបអឺរ៉ុបទាំង​មូល ហើយ រួមចំណែក​រក្សានិង​ពង្រីក​អត្តសញ្ញាណ​វប្បធម៌​របស់ប្រជាជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ