16/09/2015 08:45 GMT+7 Email Print Like 0

វណ្ណកម្មសារព័ត៍មានរបស់ទីភ្នាក់ងារសារព័ត៍មានវៀតណាមរួមចំណែកតម្រង់ទិសសង្គម


វណ្ណកម្មសារព័ត៍មានរបស់ទីភ្នាក់ងារសារព័ត៍មានវៀតណាមរួមចំណែកតម្រង់ទិសសង្គម

នាព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ​២០១៥ នៅទី​ក្រុង​ហាណូយ នាយក​រដ្ឋមន្ត្រីវៀត​ណាម​ លោក Nguyen Tan Dung បាន​អញ្ជើ​ញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍​លើកទី​៧០ នៃទិវាបង្កើត​ទីភ្នាក់​ងារ​សារព័ត៍​មាន​វៀត​ណាម (ថ្ងៃទី​១៥ខែ​កញ្ញាឆ្នាំ ១៩៤៥ -ថ្ងៃទី១៥ខែ​កញ្ញា​ឆ្នាំ​២០១៥) និង​ទទួល​គ្រឿង​ឥស្សារិយសយ៍ ឯករាជ្យ ថ្នាក់ទី១ លើក​ទី​២។ ថ្លែង​មតិ​នៅទី​នេះ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung សង្កត់ធ្ងន់ថា៖

“ពង្រីក​ប្រពៃណី​បដិវត្តន៍ ក្នុង​រយៈពេល​៧០​ឆ្នាំកន្លង​ទៅ ទីភ្នាក់​ងារ​សារព័ត៍​មាន​វៀត​ណាម​ត្រូវ​ខំ​ប្រឹង​ប្រែង​ឆ្លង​កាត់​រាល់​ការ​លំបាក​សាក​ល្បង បន្ត​ឈាន​ទៅ​មុខ​ក្នុង​ការងារ​ព័ត៍មាន ឃោសនា​រាល់ការ​ផ្តួចផ្តើម​គំនិត គោល​ការ​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់រដ្ឋ ប្រកប​ដោយ​ត្រឹម​ត្រូវ និង​រស់រវើក។ រួម​ចំណែកបញ្ជូន​សេចក្តី​សម្រេច​ចិត្ត របស់​បក្ស របស់​រដ្ឋសភា បណ្ដា​កម្មវិធី ផែនការធ្វើសកម្មភាព​របស់​រដ្ឋាភិបាល ក្នុងជីវភាព​រស់​នៅ បង្ហាញ​ទាន់​ពេលវេលានូវ​បំណង ប្រាថ្នារបស់​ប្រជា​ជន បញ្ហាចាំ​បាច់​ក្នុង​ជីវភាព​រស់​នៅ។ ជូន​ព័ត៍​មាន​ប្រយុទ្ធ​មាន​ការ​បញ្ជុះ​បញ្ជូល​ខ្ពស់​ ចំពោះទស្សនះខុសឆ្គង អមិត្ត ការពារ​ផល​ប្រយោជន៍​ជាតិ សិទ្ធិនិង​ផល​ប្រយោជន៍​ត្រឹម​ត្រូវ ស្រប​តាម​ច្បាប់​របស់​អង្គការ​និង​ប្រជាពល​រដ្ឋ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ