09/05/2015 15:06 GMT+7 Email Print Like 0

វង់ទី១៩នៃការសន្ទនាសិទ្ធិមនុស្សវៀតណាម-អាមេរិក

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៥ នៅក្រុងហាណូយ បានប្រព្រឹត្តទៅវង់ទី១៩ការ​សន្ទនាស្ដិពីសិទ្ធិមនុ​ស្ស​ប្រចាំ​ឆ្នាំ​រវាង​វៀតណាមនិងអាមេរិក។ គណៈប្រតិភូ​អាមេរិកដឹកនាំឧបការីរដ្ឋមន្ត្រី​ការបរទេសទទួល​​បន្ទុកអំពី​ប្រជា​ធិប​តេយ្យ​​សិទ្ធិ​មនុស្សនិងពលករលោក​Tom Malinowski។ រីឯគណៈប្រតិភូវៀតណាមដឹកនាំ​ដោយលោក Vu Anh Quang ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិក្រសួង​ការបរទេស។
       
ភាគីទាំងពីរបានវាយតំលៃខ្ពស់រាល់វឌ្ឍន៍ភាពសកម្មក្នុងទំនាក់ទំនងរវាង​វៀតណាមនិងអាមេរិកនា​ពេល​កន្លង​មក​លើគ្រប់វិស័យដូចជាដែលបានលើកឡើងនៅសេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកឆ្នាំ២០១៣ ក្នុង​នោះ​មាន​​ការ​សន្ទនាក្នុងវិស័យសិទ្ធិមនុស្ស។ ភាគីទាំងពីរបានរាយការណ៍ជាមួយគ្នាអំពីការ​ខំប្រឹងប្រែង​សមិទ្ធិក៏​ដូច​ជាការ​សាកល្បងនៃប្រទេសនីមួយៗក្នុងវិស័យសិទ្ធិ​មនុស្ស។ ទន្ទឹមនឹងនោះភាគីទាំងពីរក៏សង្កត់ធ្ងន់ថា ត្រូវ​បន្ត​បង្កើ​ន​កិច្ច​សហប្រតិបត្តិ​ការក្នុងវិស័យសិទ្ធិមនុស្សនៅវេទិការពហុភាគី ពិសេសគឺនៅ​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ៕
  
តាម ​VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ