30/08/2015 14:59 GMT+7 Email Print Like 0

វង់ចរចារទី៥ស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រវៀតណាម-ចិន


វង់ចរចារទី៥ស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍លើសមុទ្រវៀតណាម-ចិន

ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០១៥ នៅខេត្ត Liao Ninh ចិន បាន​ប្រ​ព្រឹត្ត​ទៅវង់​ចរចារទី៥ ​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិ​ការរួមគ្នាអភិវឌ្ឍន៍ លើសមុទ្រ​ វៀត​ណាម-ចិន។ ប្រ​ធានគណៈ​ប្រតិភូវៀតណាម គឺអនុប្រធាន គណៈកម្មាធិការ​ព្រំដែន​ជាតិ ក្រសួងកា​របរទេសវៀត​ណាម លោក Nguyen Anh Dung ។ ប្រធាន​គណៈប្រតិ​ភូចិន​ គឺដំណាង ទទួល​បន្ទុកបញ្ហាព្រំដែន និងសមុទ្រ ក្រសួងការបរទេសចិន លោក ZhuJian ។

​ភាកីទាំង​ពីរបាន​ឯកភាព បន្ត​ជ្រួតជ្រាបតាមស្មារតីរួម រវាងថ្នាក់ដឹកនាំជាន់​ខ្ពស់វៀតណាម-ចិន គោរព៖​កិច្ច​ព្រម​ព្រៀង​ស្ដីពីបណ្ដា​គោលការណ៍ជាសារវ័ន្ត​ ​​បញ្ជាណែនាំដោះស្រាយបញ្ហាលើសមុទ្រ រវាងវៀតណាមនិងចិន ដែល​បាន​ចុះ​ហត្ថលេខា នាឆ្នាំ​២០១១ ដើម្បីពិភាក្សា អំពីបញ្ហាសហប្រតិបត្តិការ រួមគ្នា​អភិវឌ្ឍន៍​លើសមុទ្រ សម​ស្រប​ជាមួយ​បទបញ្ញាត្តិនានានៃច្បាប់អន្តរជាតិ​ ដែលក្នុងនោះមាន​អនុសញ្ញា អង្គការសហ​ប្រជា​ជាតិ ស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ ​១៩៨២៕

តាម​VOV5- វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ