29/07/2019 14:48 GMT+7 Email Print Like 0

វគ្គផ្តាច់ព្រ័ត្រនៃការប្រឡងសំនៀងអាស៊ាន+៣បានរកឃើញម្ចាស់ជ័យលាភីហើយ


 តារាចម្រៀងមកពីម៉ាឡេស៊ី Rosini Ninih Chamini Bianis ទទួលបានជ័យលាភីលេខ១
 

 វគ្គផ្តាច់ព្រ័ត្រ​នៃការប្រឡង សំនៀងអាស៊ាន + ៣ លើកទី ២  ឆ្នាំ ២០១៩ នៅខេត្ត Quang Ninh បានទទួល​ជោគ​ជ័យ​។

នាយប់​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាឡុង ខេត្ត Quang Ninh បានប្រព្រឹត្ត​ទៅការ​ប្រឡង​វគ្គផ្តាច់​ព្រ័ត្រ​សំនៀងអាស៊ាន + ៣ ឆ្នាំ ២០១៩។ ការប្រឡងឆ្នាំនេះមានការចូលរួមពីបេក្ខជនចំនួន ២២ នាក់ម​ក​ពីប្រទេស​ចំនួន ១០ នៅក្នុងតំបន់អាស៊ាន។ បន្ទាប់ ពីវគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នាយប់​ថ្ងៃទី​ ២៧ ខែកក្កដាមក គណៈ កម្មការវិនិច្ឆ័យបានជ្រើសរើសបេក្ខជន ១០ រូបដែលឆ្នើមបំផុតដើម្បីឈានចូល​ប្រឡង​ក្នុង​វគ្គផ្តាច់ព្រ័ត្រ។
 
លទ្ធផលចុង​ក្រោយ​គឺ៖ តំណាងមកពីម៉ាឡេស៊ី គឺ Rosini Ninih Chamini Bianis ទទួលបានជ័យលាភីលេខ១ ជាមួយនឹងរង្វាន់​ដែល​មានតម្លៃ ៣ ពាន់ដុល្លារអាមេរិក។ ជ័យលាភីលេខពីរបានទៅតំណាងរបស់វៀតណាម Tran Thi Hong Nhung និង Aicelle Anne Coronel Santos មកពីប្រទេសហ្វីលីពីន ដែលទទួលបានរង្វាន់ជា​ប្រាក់​ចំនួន​  ១.៥០០ដុល្លារអាមេរិក។ ជ័យលាភីលេខបី  ដែលមានតម្លៃ ១.០០០ ដុល្លារបានទៅបេក្ខនារី Eint Chit មកពី​ប្រទេស​មីយ៉ាន់ម៉ានិង Olivia Christina មកពីប្រទេសម៉ាឡេស៊ី។ បេក្ខជនដទៃ​ទៀត​ដែល​ចូល​រួម​ការ​ប្រឡង​នេះ ទទួលបានរង្វាន់លើកទឹកចិត្តដោយមានតម្លៃ ៥០០ ដុល្លារ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ