20/03/2017 10:17 GMT+7 Email Print Like 0

វគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនិងពិធីប្រគល់ពានរង្វានច្នៃប្រឌិតចាប់ផ្តើមអាជីពសម្រាប់និស្សិត


ទិដ្ឋភាពនៃពិធី

​នាយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រព្រឹត្ត​ទៅ​កម្ម​វិធី វគ្គ​ផ្តាច់​ព្រ័ត្រ​និង​ប្រគល់​ពាន​រង្វាន់​​នៃការ​ប្រឡង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ចាប់​ផ្តើម​អាជីព​សម្រាប់​និស្សិត “Start-up Student Ideas” លើកទី១​ ឆ្នាំ២០១៦។
 
​ក្រោយរយៈពេល៥ខែបំផុស និងអនុវត្តលើទូទាំងប្រទេសនោះ គណៈចាត់តាំង​នៃការ​ប្រឡង​នេះ​ជ្រើស​រើស ​បាន​ក្រុម​បេក្ខជន​ចំនួន១៥​ជាមួយ​ នឹង​គោលគំនិត​ឆ្នើម​បំផុតចំនួន១៥ ចូលរួម​ក្នុង វគ្គផ្តាច់ព្រ័ត្រ។ ធ្វើការ​វាយ​តម្លៃ​អំពី​គម្រោង​ការចាប់​ផ្តើម​អាជីព របស់និស្សិត​ដែលចូលរួមក្នុងការ​ប្រឡង​នេះ លោក Nguyen Minh Triet ប្រធាន​គណៈ​កម្មាធិការ​យុវជន​សាលារៀន​នៃម​ជ្ឈឹម​សម្ព័ន្ធ​សមាគម​យុវជន​កុម្មុយ​និស្ត​ហូ​ជីមិញ​បានឲ្យ​ដឹង​ថា៖​

​“អាចឃើញច្បាស់ថា ដោយគោលដៅដែលបានដាក់ចេញពីដំបូងនោះ ការ​ប្រឡង​នេះ គឺទទួល​បាន​លទ្ធផល​គួរឲ្យកត់​សម្គាល់។ គោល​គំនិតថ្មី​ទាំង​៦០០ ដែល​ចូលរួម​ការប្រឡង​លើក​នេះ ជាឱកាស​សម្រាប់​សមាគម​និស្សិត​ក្តាប់​​ជាប់​បាន​នូវ​តម្រូវការ ចំណុចខ្លាំងនិងចំណុចអន់ខ្សោយសម្រាប់ ជួយ​ឧបត្ថម្ភ​និស្សិត​។ យើង​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ស្វែង​រក និង​ពិគ្រោះយោបល់​បន្ថែម​តាមរយៈ​រូបសណ្ឋាន​ ជួយឧបត្ថម្ភ​និស្សិត​ចាប់ផ្តើម​អាជីព​ក្នុងតំបន់​និង​​លើពិភពលោក​ផង​​ដែ​រ​”​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ