27/01/2015 21:20 GMT+7 Email Print Like 0

ល្បឿនធ្វើនគរូប​នីយកម្ម​នៅវៀត​ណាមប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស


រូបថតៈ អ៊ីនធើណែត

តាម​របាយការណ៍​ស្តីពី “ការផ្លាស់ប្តូរ​ទេសភាពទី​ក្រុងនៅ​អាស៊ីបូព៌ា៖ វាយ​តម្លៃទសវត្សរ៍១នៃ​ការ​អភិវឌ្ឍន៍​​បរិយាកាស”​ប្រកាស​ដោយធនាគារ​ពិភព​លោក​នាថ្ងៃ​ទី២៦​ខែមករាឆ្នាំ២០១៥ សរឲ្យ​ឃើញ​ថា ល្បឿន​ធ្វើនគរូប​នីយកម្ម​នៅវៀត​ណាមកំពុង​ប្រព្រឹត្តទៅ​យ៉ាងឆាប់​រហ័សទាំង​បរិយា​កាស​​​និង​ចំ​នួន​​ប្រជាជ​ន​។ទេស​ភាពន​គរនៅ​ទីក្រុងហាណូយ​(នៅភាគ​ខាងជើង)និង​ទីក្រុង​ហូជី​មិញ (នៅ​ភាគ​ខាង​ត្បូង)កំពុង​មាន​ការ អភិវឌ្ឍន៍​យ៉ាងខ្លាំង​ជាងបើ​ប្រៀបនឹង​ទី​ក្រុង​​ដទៃ។ ចំពោះ​បរិយា​កាស ជា​រៀង​រាល់​ឆ្នាំ​បណ្តាទី​ប្រជុំជនរបស់​វៀត​​​ណាម​កើន២,៨% ជា​កម្រិត​​កំណើន​ខ្ពស់​បំផុត​ក្នុងតំបន់​។វៀតណាមមាន​ចំនួន​ប្រជាជននគរ​ឈរលំដាប់​ថ្នាក់​ទី៦ក្នុង​​​តំបន់អាស៊ីអាគ្នេយ៍​។ តាម​របាយ​ការណ៍​​ពោលខាងលើ​គឺ មនុស្ស​ចំនួន២រយលាន​នាក់​បាន​ទៅ​កាន់​​​បណ្តាទី​ប្រជុំជន​នៅតំបន់​អាស៊ី​បូព៌ា​​ក្នុងតំណាក់​កាល ២០០០-២០១០ទិន្នន័យ​នេះ​ជួយ​​ឲ្យរដ្ឋាភិបាល​និង​ថ្នាក់​​ដឹកនាំទីក្រុង​នានា​យល់​​ច្បាស់​​ពីទ្រង់ទ្រាយ​និងកំណើន​ដើម្បី​អនុវត្ត​ល្អ​នូវ​ការធ្វើន​គរូបនីយកម្ម​និងបង្កើត​ឱកាស​​សម្រាប់​​ជនគ្រប់រូប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ