23/09/2015 09:31 GMT+7 Email Print Like 0

ល្បឿនកំណើនសេដ្ឋកិច្ចរបស់​វៀតណា​ម​ក្នុង​ឆ្នាំ២០១៥ និង​២០១៦ នឹង​ហួស​ពី​ក្តី​សង្ឃឹម​


ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៥និង២០១៦នឹងហួសពីក្តីសង្ឃឹម (KT)

ល្បឿនកំណើន​សេដ្ឋកិច្ចរបស់​វៀតណាម ក្នុងឆ្នាំ២០១៥និង២០១៦​នឹង​ហួសពី​ក្តីសង្ឃឹម។ នោះ​ជា​ការ​ចាត់​ទុក​របស់​ធនាគារ​អភិវដ្ឍន៍​អាស៊ី (ADB) ក្នុង​របាយការណ៍​បច្ចុប្បន្នកម្ម​ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទ្វីប​អាស៊ី​ដែល​បាន​ប្រកាស​ នាថ្ងៃទី២២ខែកញ្ញាឆ្នាំ​២០១៥ នៅក្រុងហាណូយ។ ថ្លែងមតិ​នៅសន្និសីទ​កាសែត លោក Eric​Sidgwick នាយក​ជាតិ​ធនាគារអភិវឌ្ឍន៍​ ទ្វីបអាស៊ី​ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់​ថា លទ្ធផល​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម បានកែលំអរ​ដោយកត្តាមួយចំនួន​ពិសេស​ គឺទិន្នផល​មណ្ឌល​ផលិតកម្ម​ឧស្សាហកម្ម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ចំណាយ​ប្រើប្រាស់​បាន​កើន​ឡើង​ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​បាន​កែលំអរ​។ តាម​របាយការណ៍​នេះថា ធនាគារ​អភិវឌ្ឍន៍អាស៊ីបាន​បង្កើន​ កំរិតព្យាករណ៍​កំណើន GDP របស់​វៀត​ណាម​ឡើង៦,៥%ក្នុង​ឆ្នាំ២០១៥ និង៦,៦%នាឆ្នាំ២០១៦។ នាយកជាតិ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំនៅ​វៀតណាម​បានចាត់​ទុក​ថា វៀត​ណាម​ត្រូវបន្ត​ដំណើរ​ការ​រៀប​ចំរចនា​សម្ព័ន្ធ ​និង​កែទម្រង់​មណ្ឌល​ហិរញ្ញវត្ថុ​ស៊ីជម្រៅថែ​ម​ទៀត​លើក​កំពស់​ទិន្នផល និងជំរុញ​សមត្ថភាពប្រកួតប្រជែង​អន្តរជាតិ​របស់វៀតណាម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ