22/11/2017 09:53 GMT+7 Email Print Like 0

លោក Vu Duc Dam អញ្ជើញចូលរួម​ពិធីដាក់ឲ្យ​ដំណើរ​ការវិទ្យាស្ថាន​វិទ្យាសាស្ត្រនិ​ង​បច្ចេកវិទ្យា​វៀត​ណាម​


 លោក Vu Duc Dam អញ្ជើញចូលរួមពិធី
ដាក់ឲ្យដំណើរការវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម 

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង​ហាណូយ​ក្រសួងវិទ្យាសាស្រ្តនិង​បច្ចេកវិទ្យា​វៀតណាម បានដាក់ឲ្យ​ដំណើរការ វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិ​ទ្យាវៀតណាម - កូរ៉េខាងត្បូង (V-KIST) ។ វិទ្យាស្ថានវិទ្យាសាស្រ្ត​និងបច្ចេកវិទ្យា​វៀតណាម - កូរ៉េខាងត្បូងគឺ​ជា គម្រោង​ការណ៍​ផ្ដល់ជំនួយ​ឥត​សំណង​ដ៏ធំ​បំផុត របស់កូរ៉េខាងត្បូង​សំរាប់វៀតណាម សំដៅជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យារវាងប្រទេសទាំងពីរ ហើយឆ្លើយតបនឹងតម្រូវ​ការអភិវឌ្ឍន៍របស់​វៀតណាមផង។ ធ្វើសកម្មភាព​តាមរូបសណ្ឋានរបស់វិទ្យាស្ថានវិទ្យាសាស្រ្តនិង​បច្ចេកវិទ្យាកូរ៉េខាង​ត្បូង (KIST) វិទ្យាស្ថាន​វិទ្យាសាស្រ្ត​និងបច្ចេកវិទ្យា​វៀតណាម - កូរ៉េខាងត្បូង ត្រូវបានគេរំពឹង​ថានឹងក្លាយ​ទៅជាអ្នកផ្គត់​ផ្គង់បច្ចេកវិទ្យា ​និង​ដំណោះ​ស្រាយសម្រាប់សហគ្រា​ស ដែលកំពុងជ្រៀតចូលទីផ្សារវៀតណាម។

អញ្ជើញថ្លែងមតិនៅ​ទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានឲ្យដឹងថា៖  “រដ្ឋាភិបាល និងនាយក​រដ្ឋមន្រ្តីបានសង្កេតឃើញថា​យើងគប្បីផ្លាស់ប្ដូរឲ្យបានខ្លាំងក្លាអំពីយន្តការ​គ្រប់គ្រង និងរបៀប​ធ្វើការក្នុង​ការស្រាវជ្រាវ ដើម្បីនាំសមិទ្ធផលវិទ្យាសាស្ត្រ​ បច្ចេកវិទ្យាចូ​លក្នុងជីវភារស់​នៅឲ្យបានឆាប់ៗ ហើយ​​ឆ្លើយតបនឹងតម្រូវការ​ផ្លាស់ប្ដូរថ្មី។ ដូច្នេះយើងត្រូវការរូបស​ណ្ឋានរៀបចំស្រាវជ្រាវវិទ្យាសាស្ត្រថ្មី ពោលគឺ​មិនត្រឹមតែដោះស្រាយបាន​បញ្ហាប្រឈមមុខសំខាន់​ៗប៉ុណ្ណោះទេ ថែមទាំងបង្កើត​ឡើងរ​បៀប​ស្រាវ​ជ្រាវ ​និងប្រព័ន្ធ​ស្រាវជ្រាវថ្មី​ទៀតផង”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ