25/11/2017 11:03 GMT+7 Email Print Like 0

លោក Vu Duc Dam៖ គប្បីធានា​លក្ខណៈ​ថ្លៃថ្លា​ និង​វប្បធម៌​ដ៏ស៊ី​ជម្រៅ​របស់​សារមន្ទីរ​ហូជីមិញ​


 លោក Vu Duc Dam៖ គប្បីធានាលក្ខណៈ​ថ្លៃថ្លា និងវប្បធម៌ដ៏ស៊ីជម្រៅរបស់សារមន្ទីរហូជីមិញ 

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Vu Duc Dam បានអញ្ជើញ​ទៅពិនិត្យជាក់​ស្ដែង និងពិភាក្សា​ជាមួយថ្នាក់ដឹកនាំ សារមន្ទីរហូជីមិញអំពីបញ្ហា​ទាក់ទិន​នានា​ដល់ការ​កែលម្អ វិនិយោគ​បច្ចេកវិទ្យា ​និងត្រៀមរៀបចំសម្រាប់បណ្ដាសកម្មភាពរំលឹ​កខួប​អនុស្សវរីយ៍លើកទី​ ៥០ ទិវាលោក​ប្រធានហូជីមិញ​ទទួលមរណ​ភាព (ឆ្នាំ ២០១៩) និងលើកទី ១៣០​ ទិវាកំណើតលោកប្រធានហូជី​មិញ​ (ឆ្នាំ ២០២០)
 
ដោយកត់​សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរប​ស់ថ្នាក់ដឹក​នាំ កម្មាភិបាល បុគ្គលិក​នៃសារមន្ទី​រហូជីមិញ​នាប៉ុន្មាន​ឆ្នាំកន្លង​ទៅ លោក Vu Duc Dam បានឲ្យដឹងថា សា​រមន្ទីរហូជីមិញ​ស្ថិតក្នុង​មណ្ឌលកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ ​វប្បធម៌ Ba Dinh ដូច្នេះ ការកែលម្អគប្បី​មានការតភ្ជាប់ និងព្រ​មៗគ្នាអំពីលំ​ហ ស្ថាបត្យកម្ម ជាមួយ​កេរ្តិ៍ដំណែល​ផ្សេងៗទៀត​។ ជាពិសេសគឺសារម​ន្ទីរគម្បីមានសណ្ដាប់ធ្នា​ប់ ស្អាត​បាត ឲ្យសមស្រប​នឹង​កន្លែង​រក្សាវត្ថុ រូបភាព ​និងឯកសារអំពីលោកប្រធា​នហូជីមិញ​។

លោក Vu Duc Dam បានស្នើឲ្យក្រសួងវប្ប​ធម៌ កីឡា និងទេសចរណ៍បើកកិ​ច្ចប្រជុំ​ ជាមួយក្រសួង ស្ថាប័នទាក់​ទិននានាអំពី​សកម្មភាព​នៃសារមន្ទីរនេះ ក្នុងនោះគប្បីធានាល​ក្ខណៈថ្លៃថ្លា​ វប្បធម៌ និងសុវត្ថិភាព​សម្រាប់​សារមន្ទីរ ​ក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិ​សាស្ត្រ ​វប្បធម៌​ Ba Dinh៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ