09/12/2017 06:57 GMT+7 Email Print Like 0

លោក Trinh Dinh Dung អញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្ររថយន្តក្រុងធំបំផុតអាស៊ីអាគ្នេយ៍


លោក Trinh Dinh Dung អញ្ជើញចូលរួម
ពិធីបើកសម្ពោធរោងចក្ររថយន្តក្រុងធំបំផុតអាស៊ីអាគ្នេយ៍

នាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧ នៅមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ខេត្ត Quang Nam ក្រុមហ៊ុនភាគហ៊ុនរថយន្ត​ក្រុង Truong Hai បានរៀចំពិធីសម្ពោធរោងចក្ររថយន្តក្រុង Thaco។ នេះគឺជារោងចក្ររថយន្តក្រុងធំបំផុតអាស៊ីអាគ្នេយ៍។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានឲ្យដឹងថា Thaco បានបង្កើត​ឡើងផលិតកម្មដែលមានពាណិជ្ជសញ្ញាវៀតណាម ដោយមានអត្រាផលិតផលក្នុងស្រុកកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖

“នេះគឺជាប្រការដែលរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនិងប្រជាជនវៀតណាមចង់បានណាស់។ តាងនាមរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ខ្ញុំសូមលើកសរសើរចំពោះលទ្ធផលដែលទទួលបានរបស់ Thaco។ រោងចក្ររថយន្តក្រុងបានចាប់​បដិសន្ធិឡើង នាថ្ងៃនេះ គឺជាជំហានលោតផ្លោះក្នុងការយកឈ្នះទៅលើការលំបាក ហើយបង្កើតឡើងផលិតកម្ម ដែលមានកម្លាំងប្រកួតប្រជែង និងពាណិជ្ជសញ្ញាវៀតណាម”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ