23/06/2017 10:33 GMT+7 Email Print Like 0

លោក Tran Thanh Man ត្រូវ​បានពិគ្រោះ​យោបល់​ចាត់តាំង​កាន់​មុខ​ងារ​ជាប្រធាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​មាតុភូមិ​


លោក Tran Thanh Man ត្រូវបានពិគ្រោះយោបល់ ចាត់​តាំងកាន់​មុខងារ​ជាប្រធាន​គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ

នាព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម ​រណសិរ្សមាតុភូមិវៀតណាម បាន​​រៀប​ចំសន្និសីទលើកទី ៧ (នីតិកាលទី​៨) ដើម្បីអនុវត្តការពិ​ក្រោះយោបល់ ចាត់តាំងមុខងារ​ប្រធាន បំពេញ​​​បន្ថែមកម្មាភិបាល​ នៃគណៈកម្មាធិការ​អចិន្រ្តៃយ៍ គណៈអធិបតី​នៃគណៈកម្មាធិការ​មជ្ឈឹម រណសិរ្ស​មាតុភូមិ​វៀត​ណាម (នីតិកាលទី​៨) ទៅតាមល​ក្ខន្តិកៈ។ អង្គ​ប្រជុំបានចាត់​តាំងលោក Tran Thanh Man សមាជិក​មជ្ឈឹមបក្ស អនុប្រធាន និងជាអគ្គលេខាធិការ​នៃគណៈកម្មា​ធិការមជ្ឈឹម រណសិរ្សមាតុភូមិ​វៀត​ណាម កាន់​មុខ​ងារជាប្រធានគណៈក​ម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណា​ម នីតិកាលទី ៨ អាណត្តិ ​២០១៤- ២០១៩។ អញ្ជើញថ្លែង​មតិនៅទីនេះ លោក Tran Thanh Man បានអះអាងថា​នឹងបន្ត រួមចំណែក​ជាមួយ​បណ្ដា​ថ្នាក់​ដឹក​នាំមុនៗ ខិត្តខំប្រឹងប្រែង ជា​មួយគណៈកម្មាធិការ​អចិ​ន្រ្តៃយ៍ គណៈអធិបតី និ​ង​គណៈ​កម្មាធិការ​មជ្ឈឹម រណសិរ្សមា​តុភូមិវៀតណាម រួមចំណែក​​ជាក់ស្ដែង​ក្នុង​បុ​ព្វហេតុ​​មហាសាមគ្គី និង​ពង្រីតួនា​ទី​របស់រណសិរ្ស​ក្នុង​ដំណាក់​កាល​ថ្មី៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ