27/03/2018 11:31 GMT+7 Email Print Like 0

លោក Tran Dai Quang ប្រគល់សេចក្ដី​សម្រេចចិត្ត​តែង​តាំង​មុខងារ​ជាឯកអគ្គរដ្ឋ​ទូត​ជូន​កម្មាភិបាលការ​ទូត​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

នាល្ងាចថ្ងៃទី​២៦ ខែមីនា ឆ្នាំ២០១៨ នៅទី​ក្រុងហាណូយ ប្រធានរដ្ឋវៀត​ណាម លោក Tran Dai​ Quang បានប្រគល់​សេចក្ដីសម្រេចចិ​ត្តស្ដីពី​ការតែង​តាំងមុខ​ងារជាឯ​កអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​សង្គនិយម​វៀត​ណាម​ជូនកម្មាភិ​បាល​ការទូតចំនួន ៦ រូ​ប ក្នុងអាណត្តិ ២០១៨ - ២០២១។ ក្នុង​នោះមានលោក Ha ​Kim Ngoc ឯកអគ្គរដ្ឋ​ទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារ​ណរដ្ឋសង្គមនិយមវៀតណាមនៅអាមេរិ​ក និងលោក Dang Dinh ​Quy ឯកអគ្គរដ្ឋទូ​តវិសាមញ្ញ និងពេញសមត្ថភាព​ និងជាប្រធាន​គណប្រតិភូ​អចិន្រ្តៃយ៍​នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាមអមអង្គ​ការសហប្រជាជាតិ​ប្រចាំនៅទីក្រុង New​ York រប​ស់អាមេរិក។

អញ្ជើញ​ថ្លែងមតិនៅទីនេះ ប្រធានរ​ដ្ឋវៀតណាម លោក Tran Dai Quang បានស្នើឲ្យឯក​អគ្គរដ្ឋទូត និងប្រធាន​ស្ថាប័ន​តំណាង​របស់វៀតណាមនៅឯបរទេ​សយ៉ាងដូច្នេះថា៖ “យើ​ងគប្បីបន្តពង្រី​កស្មារតីម្ចាស់ការ រួមសហការយ៉ា​ងជិតស្និទ្ធជាមួយស្ថាន​ប័នទាក់​ទិននានា សំដៅពង្រឹង​ការកសាងទំនុកទុកចិត្ត​ បង្ការ​ និង​ប្រឆាំងជម្លោះ។​ ដោះស្រាយបញ្ហាដោយសន្តិវិ​ធីដោយផ្អែកលើច្បាប់អន្តរជាតិ ​និងតំបន់។​ ជំរុញយ៉ាង​ខ្លាំងកិច្ច​ការឃោស​នា​ការទូត សំដៅឆ្លៀត​យកឲ្យបានអតិបរមា​នូវការគាំទ្ររបស់មិត្តភក្តិ​អន្តរជាតិ​ផងដែរ”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ