26/07/2016 09:42 GMT+7 Email Print Like 0

លោក Tran Dai Quang បានជ្រើសតាំងជាប្រធានរដ្ឋ

នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយទទួលបានសម្លេងគាំទ្រចំនួន​៩៨,១៨%  រដ្ឋសភា​បាន​ជ្រើស​តាំង​លោក Tran Dai Quang  សមាជិកការិយាល័យ​នយោបាយ កាន់​ដំណែង​ជាប្រធាន​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម អាណត្តិ​ ២០១៦-២០២១។


លោក Tran Dai Quang ធ្វើសច្ចាប្រណិធានទទួលដំណែងប្រធានរដ្ឋ

បន្ទាប់ពីជាប់ឆ្នោត ប្រធាន​រដ្ឋលោក Tran Dai Quang បានធ្វើសច្ចាប្រណិធាន​ក្រោម​ទង់​ជាតិ ចំពោះ​មុខ​រដ្ឋសភា​និង​ចំពោះមុខជន​រួម​ជាតិ អ្នកបោះ ឆ្នោតលើទូ​ទាំង​ប្រទេស។ អញ្ជើញ​ថ្លែង​មតិ​បន្ទាប់​ពីពិធី​ទទួល​ដំណែង លោក Tran Dai Quang​ បានអះអាងថា៖ “ខ្ញុំនឹងម្ចាស់ការចូលរួមការកសាង និងពង្រឹងប្រព័ន្ធច្បាប់ លើក​កំពស់ប្រសិទ្ធិ​ភាព នៃការគ្រប់គ្រងរបស់នីតិរដ្ឋសង្គមនិយម គឺរបស់ប្រជាជនដោយប្រជាជន​និង​ដើម្បី​ប្រជា​ជន”​។

​ក្នុងការឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាម​បន្ទាប់​ពីពិធី​ធ្វើសច្ចា​ប្រណិធាន​ទទួល​ដំណែង​​របស់​ប្រធាន​រដ្ឋ សមាជិកសភា​ Nguyen Trong Nghia មណ្ឌល Tien Giang បានឲ្យដឹងថា៖

​“ខ្ញុំមានការពេញចិត្តចំពោះបទថ្លែងមតិរបស់ប្រធានរដ្ឋណាស់។ លោក​ប្រធានរដ្ឋបាន​អះអាងច្បាស់​ថា វៀត​ណាម​ត្រូវ​អនុវត្ត​នូវភារ​កិច្ច​យុទ្ធសាស្ត្រ​ចំនួន​ពីរនោះ​ គឺកសាងនិងការពារមាតុប្រទេស។ ខ្ញុំឃើញ​ថា បទ​ថ្លែង​មតិ​នោះ​ បានអះអាងនូវការប្តេជ្ញាមិន​ត្រឹមតែ របស់រូបលោកប្រធានរដ្ឋផ្ទាល់​ទេ ថែមទាំង​នោះជា​ការប្តេជ្ញា​របស់​បក្ស របស់​ប្រជាជន និងរបស់រដ្ឋ​ចំពោះ​ភារកិច្ច​ការ​ពារ​មាតុប្រទេស​និង​កសាង​វិស័យ​ការពារ​ប្រទេស​និងសន្តិសុខ​ប្រជាជន​ក្នុង​ស្ថាន​ភាពថ្មី”។

​នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋសភានឹងពិភាក្សា អំពីរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល​និង​រៀបចំ​កម្មាភិបាល​សម្រាប់​ដំណែង​នាយក​រដ្ឋមន្ត្រី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ