11/11/2017 09:23 GMT+7 Email Print Like 0

លោក Tran Dai Quang ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC


លោក Tran Dai Quang ជួបសន្ទនាជាមួយ
ថ្នាក់ដឹកនាំនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC

នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានជំនួបទ្វេភាគី​ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងការពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងវិជ្ជមាននៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី ឆ្ពោះទៅការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត។

ក៏នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ក្នុងឱកាសចូលរួមសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្ដែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានិងលើគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ហើយឯកភាពបន្តរួមសហការយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង​ជប៉ុនឲ្យបានតែអភិវឌ្ឍន៍ថែមទៀតនាពេលខាងមុខ។

បន្ទាប់ពីជំនួបសន្ទនានេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និង នាយករដ្ឋមន្ត្រី លោក Shinzo Abe បានអញ្ជើញជាកសិណសាក្សីពិធីផ្លាស់ប្ដូរឯកសារចុះហត្ថលេខាសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងគម្រោងការណ៍វិនិយោគនៃសហគ្រាសជប៉ុននៅវៀតណាម ដោយមានតម្លៃសរុបប្រមាណ ៥ ពាន់លានដុល្លារអាមេរិក។

នាថ្ងៃដដែល លោក Tran Dai Quang បានអញ្ជើញជួបទ្វេភាគីជាមួយព្រះមហាក្សត្រប្រ៊ុយណេ Sultan Hagi Hassanal Bolkiah ។ នៅទីនេះ ភាគីទាំងពីរឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសំដៅពង្រឹងសាមគ្គីភាពនិងរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។

ក៏នាថ្ងៃទី ១០ ខែវិច្ឆិកា លោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ​ (IMF) លោកស្រី Christine Lagarde។ នៅទីនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះការដែលលោកស្រី Christine Lagarde អញ្ជើញចូលរួមបណ្ដាសកម្មភាពនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ក៏ដូចជាការគាំទ្រដ៏ខ្លាំងក្លារបស់ IMF ចំពោះការអភិវឌ្ឍន៍និងសមាហរណកម្មរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ