16/08/2018 10:25 GMT+7 Email Print Like 0

លោក Tran Dai Quang៖ ពង្រីករូបសណ្ឋាន “ប៉ូលីសសមុទ្ររួម​ដំណើរជាមួយ​អ្នកនេសាទ” ឲ្យបានជាក់​ស្ដែងថែមទៀត​


 (រូបថត៖ TTXVN) 

 នាថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៨ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បាន​ជួប​សំណេះ​​​សំណាល​​ជាមួយគណៈប្រតិភូ គំរូនៃកងកម្លាំង នគរបាលសមុទ្រ តំណាងនៃអាជ្ញាធ​រនិង​សហគមន៍​អ្នក​នេសាទ​​នៃឃុំ ស្រុកកោះ ទាំង១១ក្នុងទូទាំងប្រទេសនិងតំណាងនៃសហគ្រាស និងអង្គការនយោបាយ សង្គម​នានា​​ទៀតផង។
 
នៅទី​នេះ ​ប្រធានរដ្ឋលោក Tran Dai Quang បានអបអរ សាទរនិង​កោត​សរសើរ​ចំពោះ​ស្នា​ដៃ​ឆ្នើមៗ​ដែល​កង​កម្លាំង​​នគរបាលសមុទ្រ ដណ្ដើមបានក្នុងអំឡុង២០ឆ្នាំកន្លងទៅ ព្រមទាំងកោតសរសើរអ្នកនេសាទ ដែលមាន​ស្នា​ដៃ​​ឆ្នើម​ៗក្នុងចលនា “ប៉ូលីសសមុទ្ររួមដំណើរជាមួយអ្នកនេសាទ” ផងដែរ។
 
លោក​ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កោះសមុទ្រវៀតណាមមានតួនាទីសំខាន់ ពិសេសក្នុង​បុព្វហេតុ​កសាង​និង​ការ​​ពារ​មាតុប្រទេស ព្រោះថានេះជាលំហរស់នៅ និងអភិវឌ្ឍន៍របស់ប្រជាជាតិ។ លោក Tran Dai Quang បានស្នើ​ឲ្យ​កង​កម្លាំង នគរបាលសមុទ្របន្តអនុវត្តន៍ឲ្យបានល្អភារកិច្ចត្រួតពិនិត្យ យាមល្បាត ឃ្លាំមើល ការអនុវត្ត​ច្បាប់​ រួមចំណែករក្សាបរិយកាសសន្តិភាពស្ថិរភាពដើម្បីអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមរបស់ប្រទេសជាតិ ប្ដេ​ជ្ញា​ប្រយុទ្ធ​ប្រឆាំង​បទល្មើស ចូលរួមស្វែងរក ជួយសង្គ្រោះ ការពារបរិស្ថាននិងទប់ទល់នឹងឧប្បតិ្តហេតុនៅសមុទ្រ ព្រម​ទាំង អនុវត្ត​ឲ្យបានល្អកិច្ចការបរទេសនិងកិច្ចសហប្រតិបតិ្តការអន្តរជាតិផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​

 

បណ្តាព័ត៌មានបានផ្សាយ