16/06/2018 11:13 GMT+7 Email Print Like 0

លោក Tran Thanh Man ​អបអរសាទរចំពោះ​​ស្ថាប័ន​សារព័ត៌មាន​​ក្នុង​ឱកាស​ទិវាសារព៌ត៌មាន​​បដិវត្តន៍​​


 ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man 

នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ប្រ​ធាន​គណៈ​កម្មាធិការមជ្ឈឹមរណ​សិរ្ស​មាតុភូមិ​វៀតណាម លោក Tran Thanh Man បាន​អញ្ជើញ​ទៅសាកសួរសុខទុក្ខ និងអ​បអរសាទរចំពោះសមាគម​អ្នកសារព័ត៌មាន​វៀត​ណាម ទីភ្នាក់​ងារសារព័ត៌​មាន​វៀត​ណាម កាសែតមហាសាមគ្គីក្នុងឱកាសរំលឹ​កខួបអនុស្សាវរីយ៍លើកទី ​៩៣ ទិវាសារ​ព៌ត៌មាន​បដិវត្តន៍​វៀត​ណាម (ថ្ងៃ​ទី២១ ខែមិថុនា)។
 
នៅក្នុ​ងជំនួប​ទាំងនេះ លោក Tran Thanh Man បា​នឲ្យដឹងថា៖ ក្នុងការសហ​ការជាមួយ រណសិរ្ស​មាតុភូមិ​វៀត​ណាម​នោះ ជួ​រអ្នកសារព័ត៌មានបានជំរុញកា​រឃោសនារាល់សកម្មភាព​ក្នុងចលនាប្រឡងប្រណាំ​ង ជាពិសេស​គឺចលនា​ ប្រជាជ​នទាំងមូលសមគ្គី កសាងជនបទ​ថ្មី ទីក្រុងអរិយធ​ម៌ និងជន​វៀត​ណាម ផ្ដល់​អាទិភាព​ប្រើប្រាស់​ទំនិញ​វៀតណាម​ជាដើម​។
 
លោក​ Tran Thanh Man មានបំណងថា៖ ស្ថាប័​នសារព័ត៌​មាន​ទាំងអស់​បន្ត​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​រណសិរ្ស​មាតុភូមិវៀតណា​មគ្រប់ជាន់ថ្នាក់ ដើម្បីជួ​យឃោសនារាល់​ចលនាប្រឡងប្រណាំង​ដែល​រណសិរ្ស​មាតុភូមិ​វៀត​ណាម​បំផុស​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ