01/06/2018 09:56 GMT+7 Email Print Like 0

លោក Tran Dai Quang៖ វៀតណាមវាយតំលៃខ្ពស់ចំពោះវិន័យ ការទទួលខុសត្រូវ បច្ចេកវិទ្យាទំនើបរបស់ជប៉ុន

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨​ នៅរដ្ឋធានីតូក្យូ ប្រធាន​រដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញចូលរួម និងថ្លែងមតិនៅសន្និសីទពន្លឿនការវិនិយោគនៅវៀតណាម។

 ប្រធានរដ្ឋលោក Tran Dai Quang និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរធ្វើជាសក្ខីភាពនូវពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសហគ្រាសនៃភាគីទាំងពីរ

នេះជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគវៀតណាមសហការជាមួយអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (JETRO) ដោយមានការចូលរួមរបស់សហគ្រាសជាង៦០០អង្គភាពនៃប្រទេសទាំងពីរ។

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា សន្និសីទពន្លឿនការវិនិយោគនៅវៀតណាមគឺជាឱកាសដ៏ថ្លៃថ្លាដើម្បីសហគមន៍អាជីវករនៃប្រទេសទាំងពីរក្រឡេកមើលឡើងវិញនូវលទ្ធផលដែលសម្រេចបាន ចែករំលែកទស្សនៈវិស័យ យថាទស្សន៍និងឱកាសសហប្រតិបតិ្តការក្នុងដំណាក់កាលថ្មី រួមចំ​ណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយដើម្បីសុខសន្តិភាពនិងវិបុលភាពនៅទ្វីបអាស៊ីនាពេល​ខាងមុខ។ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះវិន័យ ការទទួលខុសត្រូវ បច្ចេកវិទ្យាទំនើប ការគ្រប់គ្រងជឿនលឿន និងវប្បធម៌សាជីវកម្មរបស់ជប៉ុន ក្នុងដំណើរការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។

លោក Tran Dai Quang សង្កត់ធ្ងន់ថា ដោយឆ្ពោះទៅគោលដៅកសាងប្រទេសឧស្សាហកម្មតាមទិសទំនើប វៀត​ណាម​កំពុងមានតម្រូវការដ៏ធំធេងអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ថាមពលទំនើប និងប្រព័ន្ធអប់រំជឿនលឿន។ វិស័យ​ទាំងនេះជាឧត្តមភាពរបស់ជប៉ុន ជាឱកាសដើម្បីសហគ្រាស អាជីវករជប៉ុន ក្ដាប់ជាប់ ដើម្បីបើកទូលាយកិច្ចសហប្រតិបតិ្តការនិងការវិនិយោគចូលមកវៀតណាម។

នៅសន្និសីទនេះដែរ ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញធ្វើជាសក្ខីភាពពិធីប្រគល់វិញ្ញាបនបត្រវិនិយោគនិងអនុស្សរណៈយោគយល់គ្នាស្ដីពីគម្រោងការណ៍សាជីវកម្មរវាងសហគ្រាសនិងតំបន់នានានៃប្រទេសទាំងពីរ ពិធីប្រកាសបើកជើងហោះហើរត្រង់ហាណូយ-អូសាកា របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដែលត្រូវបាន​ដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ