07/06/2018 09:42 GMT+7 Email Print Like 0

លោក Quoc Co និង Quoc Nghiep ជាប្រភពកម្លាំង របស់វៀតណាមក្នុងការប្រកួត Britain ‘s Got Talent ឆ្នាំ២០១៨

សិល្បករសៀកវៀតណាម លោក Quoc Co និង Quoc Nghiep បានអះអាង ថាជ័យជំនះដ៏ធំបំផុតគឺមិនមែនដោយការឈ្នះរង្វាន់នៅក្នុងរាត្រីប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្មវិធី Britain ‘s Got Talent ឆ្នាំ២០១៨ ឬការកោតសរសើររបស់ទស្សនិកជនអន្តរជាតិចំពោះទេពកោសល្យនិងការហាត់ពត់លត់ដំនោះទេ គឺដោយសារនេះគឺជាឱកាសមួយដើម្បីផ្សព្វផ្សាយអំពីស្មារតីនិងឧទ្ទេសនាមអំពីរូបភាពទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក។

 លោក Quoc Co  និង Quoc Nghiep ជាប្រភពកម្លាំង របស់វៀតណាមក្នុងការប្រកួត Britain ‘s Got Talent ឆ្នាំ២០១៨

បងប្អូនបង្កើតទាំងពីររូបនេះទទួលបានការគាំទ្រពីទស្សនិកជនអង់គ្លេស ដែលជាកម្លាំងចលករដ៏ធំបំផុតចំ ពោះការខិតខំប្រឹងប្រែងហ្វឹកហាត់អស់រយៈ ពេល ២០ ឆ្នាំកន្លងទៅ។ ជំហានលោតផ្លោះនាទីចុងក្រោយនៃឈុត សំដែងរបស់បងប្អូនទាំងពីររូបនេះក្នុងវគ្គផ្តាច់ព្រ័ត្រ បានចាត់ទុកថា មានការប្រមូលផ្តុំគ្រប់កក្តាទាំងអស់ ដូច​ជា​ ការប្តេជ្ញាចិត្ត ការតាំងចិត្ត ភាពក្លាហាន ការជក់ចិត្ត នឹងអាជីព និងស្នាដៃនានាដែលសម្រេចបានក្រោយ​រយៈ​ពេលហ្វឹក ហាត់ជា ច្រើនឆ្នាំកន្លងមក។

គួរបញ្ចាក់ដែរថា លោក Quoc Co និង Quoc Nghiep គ្រោងទុកនឹងរៀបចំ កម្មវិធីសំដែងមួយដោយឥតគិតថ្លៃដើម្បីថ្លែងអំណរគុណដល់ទស្សនិកជននៅ ទីក្រុងហូជីមិញនៅចុងខែមិថុនាខាងមុខនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ