21/12/2017 09:45 GMT+7 Email Print Like 0

លោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង


 លោក Pham Binh Minh បំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង 

ទទួលសេចក្ដីអញ្ជើញ​របស់រដ្ឋមន្ត្រីការបរទេសកូរ៉េ​ខាងត្បូង លោក Kang Kyung-wha ឧបនាយក​រដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ការងារ​ជាផ្លូវការ​នៅកូរ៉េខាង​ត្បូង ចាប់ពីថ្ងៃទី​១៩ ដ​ល់ ថ្ងៃទី​​២១ ខែធ្នូ ឆ្នាំ​​២០១៧​។
 
ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​នេះ នាថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​​២០១៧ លោក Pham Binh Minh បាន​អញ្ជើញ​ជួបសន្ទនា​ជាមួយប្រធាន​សមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម ​លោក Choi Young-joo។ អញ្ជើញ​ថ្លែងមតិ​នៅទីនេះ​ លោក Pham Binh Minh បានស្នើឲ្យសមាគម​បន្តយកចិត្តទុក​ដាក់ និង​អនុវត្តឲ្យ​បាន​ល្អរាល់​សកម្ម​ភាព​ដូចជា៖​ រៀបចំគណៈប្រតិភូ​ទៅវៀតណាមដើម្បីជួបប្រាស្រ័យ​ បើកទូលាយ​ទំនាក់​ទំនង​សហប្រតិបត្តិការ​ និងជំរុញកម្ម​វិធីជួប​ប្រាស្រ័យ​វប្បធម៌ ទេសចរណ៍​ជាដើម។
 
នៅក្នុង​ជំនួបសន្ទនាជាមួយអគ្គស្ថានកុង​ស៊ុលកិត្តយសវៀតណាម នៅតំបន់ Busan-Kyeongnam និង Gwangju-Cheonam នោះ លោក Pham Bin​h Minh មានបំណងថា​នាពេលខាងមុខ លោក​អគ្គស្ថាន​កុងស៊ុល​ទាំងឡាយ នឹងរួម​សហការជាមួយ​ស្ថានទូតវៀត​ណាមនៅកូរ៉េ​ខាងត្បូង​សកម្ម​អនុវត្ត​រាល់​សកម្មភាព​ជាក់ស្ដែង​ថែមទៀត​ក្នុងកិច្ចការ​កុងស៊ុល ​និងគាំពារ​ប្រជាពល​រដ្ឋ​។
 
នៅក្នុង​ជំនួបសន្ទនា​ជាមួយ អតីតអគ្គលេខាធិការអង្គកា​រសហប្រជាជាតិ លោក​ Ban Ki-moon នោះ ​លោក Pham Binh Minh បានវាយតម្លៃខ្ពស់​ចំពោះការ​រួមចំណែក​របស់លោក Ban Ki-moon ក្នុង​មុខ​ងារ​ជារដ្ឋមន្ត្រីការ​បទេសកូរ៉េ​ខាងត្បូង​ និងអគ្គលេខាធិការ​អង្គការសហប្រជាជាតិមុ​ននោះ។​ តាមនោះ​រួមចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​នៃប្រទេស​ទាំង​ពីរ។
 
នាល្ងាចថ្ងៃទី ២​០ ធ្នូ លោក Pham Binh Minh បានអញ្ជើញទៅ​សាកសួរសុខ​ទុក្ខកម្មាភិបាលស្ថានទូត​វៀត​ណាម និង​តំណាង​សហគម​ន៍ជនវៀតណាម នៅកូរ៉េខាងត្បូង​ផងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ