22/11/2017 09:53 GMT+7 Email Print Like 0

លោក Pham Binh Minh ជួបសន្ទនាទ្វេភាគីក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣


 លោក Pham Binh Minh ជួបសន្ទនាទ្វេភាគី
ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ១៣ 

នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌ សន្និសីទ​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​ ASEM លើកទី ១៣ ​​(FMM-១៣) ដែល​កំពុងប្រព្រឹត្តិទៅនៅ មីយ៉ាន់ម៉ានោះ ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីកាបរទេសវៀតណាម លោក​ Pham Binh Minh បានអញ្ជើញជួបសន្ទនាទ្វេភាគី ជាមួយរដ្ឋមន្ត្រីការបទេស​នៃបណ្ដាប្រទេស បារាំង Luxembourg​ ហុងគ្រី ហ្វាំងឡង់ និងរូម៉ានី។
 
នៅក្នុងជំនួបទាំង​នេះ បណ្ដាប្រទេសបានស្នើឲ្យបង្កើន​ កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ជាមួយវៀត​ណាម ក្នុង​នោះមានការចុះហត្ថ​លេខា និងអនុម័តលើកិច្ចព្រមព្រៀ​ងពាណិជ្ជកម្ម​សេរី​វៀតណាម រវាង​វៀត​ណាម និង​សហភាពអឺរ៉ុប (EVFTA)។ ស្ដីពីបញ្ហាសមុទ្រខាងកើត​ បណ្ដាប្រទេស​បានចែករំលែកគោលជំហរ និង​គោលការណ៍​របស់វៀតណាម និងអាស៊ានអំពីការរ​ក្សាសន្តិភាព ស្ថិរភាព ​សេរីនាវាចរណ៍ និងអាកាសចរណ៍​នៅសមុទ្រខាងកើត ដោះស្រាយ​ជំលោះដោយ​សន្តិភាព​នូវដោយ​ផ្អែកលើមូលដ្ឋាន​ច្បាប់​អន្តរជាតិ ​ហើយកសាង ក្រមប្រតិបត្តិសំរាប់ភាគីនា​នានៅសមុទ្រ​ខាងកើត​ (COC) ប្រកបដោយ​ភាពជាក់​ស្ដែង និង​ប្រសិទ្ធភាព​ឲ្យបានឆាប់ៗ នៅក្នុងជំនួប​សន្ទនាជាមួយ​រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេស​បារាំង លោក Jean-Yves Le Drian ភាគីទាំងពីបានឯកភាព​អនុវត្តរាល់យន្តការសហប្រតិបត្តិការ​ទ្វេភាគី ជំរុញកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចតាម​​ទិសយកចិត្តទុក​ដាក់ដល់ការ​វិនិយោគ ក្នុងគម្រោងការណ៍បៃតង និង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព។

នៅក្នុងជំនួបសន្ទនាជាមួយ​រដ្ឋមន្ត្រីការបរទេស និងអឺរ៉ុប Luxembourg លោក Jean Asselborn លោក Pham Binh Minh បានឯកភាព​រួមសហការអនុវត្តរាល់ស​កម្មភាពរំលឹក​ខួបអនុស្សាវរីយ៍​លើកទី ៤៥ទិវាបង្កើត​ទំនាក់ទំនង​ការទូត វៀតណាម -Luxembourg នាឆ្នាំ២​០១៨។ លោក Jean Asselborn បានវាយ​តម្លៃខ្ពស់​ចំពោះ​តួនាទី និង​ថានៈកាន់តែខ្ពស់របស់វៀតណាម នៅអឺរ៉ុបពីមួយថ្ងៃទៅមួយថ្ងៃ។

នៅក្នុង​ជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី​ការបរទេស ហុងគ្រី លោក Peter Szijjarto ភាគីទាំងពីរ​បានពិភាក្សា​ទៅលើវិធានការ​ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ទំនិញ​នាំចេញរបស់ភាគីទាំងពីរ ក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់​គ្នាទៅវិញ​ទៅមក​។

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស ហ្វាំងឡង់ លោក Timo Soini ភាគី​ទាំងពីរបាន​ឯកភាពជំរុញ​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងប្រទេសទាំ​ងពីរ ព្រមទាំង​រួមសហការ​យ៉ាងជិតស្និទ្ធ​នៅបណ្ដាវេទិកា​ពហុភាគី​។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ ហើយ​ស្នើឲ្យហ្វាំងឡង់បន្តផ្គត់ផ្គង់ ​ODA សម្រាប់វៀត​ណាម។ រីឯខ្លួនវិញ លោក Timo Soini មានបំណងជំរុញ​ទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​វៀត​ណាម។

នៅក្នុង​ជំនួបសន្ទនាជាមួយរដ្ឋលេខាធិការការ​បរទេសរូម៉ានីលោកស្រី Monica Gheorghita លោក Pham Binh Minh បានស្នើឲ្យ​រូម៉ានីផ្ដល់ ឥណទានអាទិភាពសម្រាប់វៀតណា​ម។ វីឯខ្លួនវិញ លោកស្រី Monica Gheorghita មានបំណងបង្កើនថែមទៀតការផ្លាស់​ប្ដូរពាណិជ្ជកម្ម ជាមួយវៀតណាម និងសហប្រតិបត្តិការ​លើវិស័យ ​បង្ការប្រឆាំងបទល្មើសឆ្លងដែនជា​ដើម។

នាថៃទី​​២០ ខែវិច្ឆិកា ដដែល នៅខាងក្រៅស​ន្និសីទ លោក Pham Binh Minh បានទទួលជួបសន្ទនា​ជាមួយ​រដ្ឋលេខាធិការការ​បរទេស ស្លូវេនីលោក  Andej Logar ជូបសន្ទនា​ជាមួយរដ្ឋមន្ត្រីកាបរទេ​សអាល្លឺម៉ង់ លោក Sigmar Gabriel និងទទួលជួបសន្ទនាជាមួយអនុរដ្ឋ​មន្ត្រីការបរទេសប៉ូឡូញ​ លោក Marek Magierowski ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ