02/09/2017 12:42 GMT+7 Email Print Like 0

លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីភាព​ពិធីជប់​លៀង​អន្តរជាតិ​ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​


នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc 

នាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ  នាយក​រដ្ឋមវៀតណាម លោ​ក  Nguyen Xuan Phuc និងលោក​ជំទាវ បានអញ្ជើញជាអធិបតីពិធីជ​ប់លៀងដ៏មហោឡារឹកជូន​ឯកអគ្គរដ្ឋ​ទូត តំណាង ​ប្រធាន​បណ្ដា​អ​ង្គការ​​អន្តរជាតិ ប្រចាំនៅវៀតណាមក្នុ​ងឱកាសរំលឹកខួបអនុស្ស​វរី​យ៍លើក​ទី ៧២ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​វៀត​ណាម (២​ កញ្ញា ១៩៤៥ - ២ កញ្ញា ២០១៧)។ អញ្ជើញ​ថ្លែងមតិនៅទីនេះ លោក ​Nguyen Xuan Phuc បានអះអាង​ថា ព​ង្រីកប្រពៃណី ៧២ ឆ្នាំ បង្កើតប្រទេសជាតិ វៀត​ណាមបន្តខំប្រឹងប្រែ​ងកសាង​រដ្ឋាភិបាលស្ថា​បនា អភិវឌ្ឍន៍​ សកម្មភាព និងបម្រើប្រជាជ​ន។ លោកបានថ្លែងយ៉ាងដូ​ច្នេះថា៖

​"នាពេលបច្ចុប្បន្ន យើងខ្ញុំកំពុងប្រមូលផ្ដុំអនុវ​ត្តរាល់​ដំណោះ​ស្រាយលោតផ្លោះ និង​ធ្វើសកម្មភាព​យ៉ាងខ្លាំង​ក្លាក្នុង​ការបញ្ជាណែនាំ​ ហើយលើកកំពស់ទិន្នផ​លប្រកបដោយប្រសិទ្ធភាព​ និងកម្លាំង​ប្រកួត​ប្រជែង​នៃខឿន​សេដ្ឋកិច្ច​ ព្រមទាំ​ងជំរុញខ្លាំងកំណែទម្រង់បែប​បទរដ្ឋបាល បង្កលក្ខណៈងា​យស្រួលសម្រាប់ប្រជាជ​ន និង​សហគ្រាស​ ខិតខំប្រឹងប្រែងធានារាល់គោល​ដៅកំណើន និងអភិវឌ្ឍ​ន៍ប្រកបដោយប្រសិទ្ធភាព ​និរន្តរភាព និង​គ្រប​ដណ្ដប់​"។

អនុវត្តន៍គោលនយោបាយឯករាជ្យ ម្ចា​ស់ការ និងសន្តិភាព វៀតណាមកំពុងម្ចាស់ការ​ជំរុញ​សហប្រតិបត្តិការ ធ្វើ​សមាហរណកម្ម ជាមួយសហគមន៍អ​ន្តរជាតិ ខិតខំប្រឹងប្រែងកសាងសហគ​មន៍អាស៊ានសាម​គ្គីភាព ឯកភាព និងបង្កើន​តួនាទីជាមជ្ឈមណ្ឌល​របស់ខ្លួន។ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណ និងមានបំណង​បន្តទទួល​បានមនោសញ្ចេតនដ៏ល្អប្រសើរ និងកា​រគាំទ្រថ្លៃថ្លា សហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ ប្រជាជននៃបណ្ដាប្រទេស អង្គកា​រអន្តរជាតិ តំបន់ និងដៃគូ​៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ