12/01/2018 09:26 GMT+7 Email Print Like 0

លោក Nguyen Xuan Phuc លើកសំណើអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗ មេគង្គ-ឡានឆាង

លោក Nguyen Xuan Phuc
លើកសំណើអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗ មេគង្គ-ឡានឆាង

នាល្ងាចថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៨ សន្និសីទជាន់ខ្ពស់ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ២ បានប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញប្រទេសកម្ពុជា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ គណៈប្រតិភូវៀតណាមដឹកនាំដោយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទនេះ។

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទនេះ លោក Nguyen Xuan Phuc បានអះអាងនូវការគោរពនិងការរួមវិភាគទានរបស់វៀតណាមទៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នារយៈពេលកន្លងទៅ។ ស្ដីពីកិច្ចសហប្រតិបត្តិការនារយៈពេល ៥ ឆ្នាំខាងមុខ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារ គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងយូរអង្វែងនូវប្រភពទឹកទន្លេមេគង្គ ហើយនាំកិច្ចសហប្រតិបត្តិការលើប្រភពទឹកក្លាយទៅជាកិច្ចសហប្រតិបត្តិការស្នូលរបស់ប្រទេសទាំង ៦។

តាមលោក Nguyen Xuan Phuc ថា បណ្ដាអាទិភាពខាងមុខរួមមាន បង្កើនការចែករំលែកព័ត៌មាន និងតួរលេខ ធារាសាស្ត្រ ឧតុនិយម សហប្រតិបត្តិការទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់និងដំណើរការស្រាវជ្រាវវិទ្យាសាស្ត្ររួម ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ