27/07/2016 08:55 GMT+7 Email Print Like 0

លោក Nguyen Xuan Phuc បាន​រដ្ឋសភា​ជ្រើស​តាំង​ជា​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិ​បាល​អាណត្តិ​២០១៦-២០២១​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីទទួលដំណែង

ក្នុងសម័យប្រជុំនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ លោក Nguyen Xuan Phuc បាន​រដ្ឋសភា​វៀត​ណាម បោះឆ្នោត​ជ្រើស​តាំង​ជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម អាណត្តិ២០១៦-២០២១។ នៅក្រោម​ទង់​ជាតិ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានធ្វើសច្ចា​ប្រណិធាន​ដោយសន្យាថា “ស្មោះត្រង់ដាដាច់​ខាត ជាមួយ​មាតុ​ប្រទេស ជាមួយ​ប្រជាជន ជាមួយ​រដ្ឋធម្មនុញ្ញ​នៃសាធារណ​រដ្ឋសង្គម​និយម វៀត​ណាម។ ខំប្រឹង​ប្រែង​បំពេញ​ភារកិច្ច ដែលបានបក្ស​រដ្ឋ​និង​ប្រជាជន​ប្រគល់ជូន”។ ថ្លែងមតិទទួលដំណែង​នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

​​“ប្រភពធនធានមនុស្សមានទេពកោសល្យ នាអនាគតគឺជាជំនាន់វ័យក្មេង​ នាបច្ចុប្បន្ននេះឯង។ យើងត្រូវ​មាន​ការ​ទទួលខុសត្រូវ​ក្នុង​ការអប់រំ បណ្តុះ​បណ្តាល​ឲ្យជំនាន់​វ័យក្មេង​។ ម្យ៉ាងវិញ​ទៀត ត្រូវបើក​ឱកាស​សមភាព​ក្នុង​ការសិក្សារៀន​​សូត្រ ក្នុងការបំពេញការងារដើម្បីធ្វើយ៉ាងម៉េច ឲ្យ​លេចឡើង​ធនធាន​មនុស្ស​កាន់ តែ​ច្រើន​”​។

​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានផ្តោតសំខាន់ទៅលើ គោល​នយោបាយ​លើក​ទឹក​ចិត្ត​អង្គភាព​អាជីវកម្ម​ឯកជនអភិវឌ្ឍន៍ និងបង្កើតបរិយាកាស​វិនិយោគ​ធ្វើអាជីវកម្ម ប្រកបដោយភាពងាយស្រួលផងដែរ។

​លោក Nguyen Xuan Phuc កើតឆ្នាំ១៩៥៤ នៅស្រុក Quang Nam ភាគកណ្តាល​វៀត​ណាម​។ លោក​ជាឧបនាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល អាណត្តិ ២០១១-២០១៦ និង​បាន​ជ្រើស​តាំង​ជានាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​អាណត្តិ ២០១៦-២០២១ នៅកិច្ចប្រជុំ​លើកទី​១១ រដ្ឋសភាវៀតណាម​នីតិកាលទី១៣៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ