08/04/2016 09:41 GMT+7 Email Print Like 0

លោក Nguyen Quang Vinh អគ្គលេខាធិការ​រងនៃ​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​វៀត​ណាម​ថ្លែង​មតិ​


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ធ្វើសច្ចាប្រណិធានទទួលដំណែង

ក្នុងសម័យប្រជុំរដ្ឋសភា នាថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០១៦ លោក Nguyen Xuan Phuc បាន​ជាប់​ឆ្នោត​ជា​ប្រមុខ​រដ្ឋាភិបាល​ដោយ​ទទួល​បាន​ការគាំទ្រ​ចំនួន​៩០,២៨ %។ នៅក្នុងពិធីធ្វើសច្ចាប្រណិធាន​ទទួល​ដំណែង​នាយក​រដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអះអាងថា នឹងស្មោះត្រង់ជា​មួយមាតុប្រទេស ជាមួយ​ប្រជាជនជាមួយ​រដ្ឋ​ធម្មនុញ្ញ​នៃសាធារណ​រដ្ឋ​សង្គមនិយម​វៀតណាម។ លោក បានសច្ចាហាត់ពត់​លត់ដំ ខំប្រឹងប្រែង​បំពេញ​ល្អភារ​កិច្ច​ដែល​បាន​បក្ស រដ្ឋ និង ប្រជាជនប្រគល់ជូន។​ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ឮ

​“នេះជាកិត្តយសដ៏ធំធេងនិងនេះក៏ជាភារកិច្ចយ៉ាងធ្ងន់ធ្ងរដែលបក្ស រដ្ឋនិង​ប្រជាជនប្រគល់ជូន។ ខ្ញុំនឹង​ខំប្រឹង​ប្រែង​អស់​ពីកម្លាំង​កាយ​ចិត្ត ដើម្បីបម្រើមាតុ​ប្រទេស បម្រើប្រជាជន ដោយគោល​ដៅ​កសាង​ប្រទេស​វៀត​ណាម​សង្គម​និយម​ប្រជាជន​សម្បូធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយ​ធម៌។ រដ្ឋាភិបាល​និង​នាយករដ្ឋមន្ត្រី​នឹងបន្តពង្រីកនូវស្មារតីដ៏ល្អប្រសើរ រួមទាំង ផ្ទៀងស្តាប់មតិរបស់ប្រជាពល​រដ្ឋ អ្នក​បោះឆ្នោត​ទូទាំង​ប្រទេស ខំប្រឹងប្រែងអនុ វត្តប្រកបដោយជោគជ័យនូវគោល​ដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជម្រុញកិច្ចការ ផ្លាស់ប្តូរ​ថ្មីនិ​ង​ធ្វើសមាហរណកម្មអន្តរជាតិ តស៊ូរ ការពាររឹងមាំឯករាជ្យ  អធិប​តេយ្យភាព និងបូរណភាពដែនដី”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ