02/11/2016 10:08 GMT+7 Email Print Like 0

លោក Dinh The Huynh បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក


លោក Dinh The Huynh អញ្ជើញទស្សនាសណ្ឋាគារ Omni Parker ជាកន្លែងដែល លោកប្រធានហូជីមិញ
ធ្លាប់ធ្វើការនាប៉ុន្មានខែឆ្នាំលោកទៅស្វែងរកផ្លូវសង្គ្រោះជាតិ។

ចាប់ពីថ្ងៃទី២៨ដល់៣០ ខែតុលា ឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអាមេរិក តាមសេចក្តីអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នោះ  លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានអញ្ជើញទស្សនាទីក្រុង Boston និង San Francisco។ នៅក្រុង Boston លោក Dinh The Huynh បានទៅទស្សនាសណ្ឋាគារ Omni Parker ជាកន្លែង ដែលលោកប្រធានហូជីមិញធ្លាប់ធ្វើការនាប៉ុន្មានខែឆ្នាំលោកទៅស្វែងរកផ្លូវសង្គ្រោះជាតិ។ លោក Dinh The Huynh ក៏បានទៅទស្សនាមហាវិទ្យាល័យ Havard ផងដែរ។        រីឯនៅ San Francisco វិញ លោក Dinh The Huynh បានទទួលជួបជាមួយអភិ​បាលទីក្រុងនិង​ជួបប្រាស្រ័យជាមួយតំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅសិក្សារៀនសូត្រនិងបំពេញការងាររដ្ឋ​ California។ ក្នុងឱកាសនេះដែរ លោក Dinh The Huynh បានជួបជាមួយតំណាងអតីតទាហានអាមេរិមដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀតណាម។ នៅទីនេះ លោក Dinh The Huynh មានបំណងចង់ឲ្យអតីតទាហានអាមេរិក​ បន្តការរួមចំណែកសកម្មចូលក្នុងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការតាមស្មារតី “ទុកអតីតកាលមួយ​អន្លើរ ជំនះពុះពារលក្ខណៈខុសគ្នា ពង្រីកលក្ខណៈស្រដៀងគ្នានិងឆ្ពោះទៅអនាគត”។

នាថ្ងៃទី៣១តុលា លោក Dinh The Huynh នឹងគណៈអំដំណើរបានវិលត្រឡប់មកមាតុប្រទេសវិញ បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអាមេរិក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ