20/09/2016 10:06 GMT+7 Email Print Like 0

លោក Dinh The Huynh ជួបធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញ


លោក Dinh The Huynh ជួបធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញ

ក្នុងជំនួប​ធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិ​ហូជីមិញ នាព្រឹកថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នោះ អចិន្ត្រៃយ៍​គណៈលេខា​លោក Dinh The Huynh បានស្នើឲ្យវិទ្យា​ស្ថាន​បន្តផ្លាស់​ប្តូរនូវខ្លឹមសារ កម្មវិធីបណ្តុះបណ្តាល បំប៉ន់​កម្មាភិបាល​តាម​ពាក្យ​ស្លោក៖ មូល​ដ្ឋាន តាម​ប្រព័ន្ធ ទំនើប និង ជាការពិត​ជាក់ស្តែង​។ លោក Dinh The Huynh បាន​​ចាត់ទុក​ថា ដើម្បី​វិទ្យាសា្ថន​អភិវឌ្ឍន៍ទន្ទឹម ជាមួយសំណូមពរ ភារកិច្ច​នៃស្ថានភាព​ថ្មី គឺត្រូវ​ពង្រឹង​តួនាទី​របស់​វិទ្យាស្ថាន​ ក្នុងនាមជាសាលាបក្សជាន់ខ្ពស់​របស់​មជ្ឈឹម ជាស្ថាប័ន​មជ្ឈឹម​របស់​បក្ស​និង​ជា​មជ្ឈមណ្ឌល​​ជាតិ​តែមួយ​គត់​ ដែល​មានមុខ​ងារ​ភារកិច្ច​បណ្តុះបណ្តាល បំប៉ន់​កម្មាភិបាល​និង​ថ្នាក់​ដឹក​នាំ​សម្រាប់​​​​ប្រព័ន្ធ​នយោបាយ​ទាំងមូល​។ ទន្ទឹម​ជាមួយគ្នានោះ​ វិទ្យាស្ថាន​ក៏ត្រូវជម្រុញការ​ស្រាវ​ជ្រាវវិទ្យាសាស្ត្រ​រួម​ចំណែក​​ផ្គត់ផ្គង់​ទ្រឹស្តីវិទ្យាសា​ស្ត្រ​ និង ភាព​ពិតជាក់​​ស្តែង​សម្រាប់​​បក្ស​និង​ រដ្ឋ​ក្នុង​ការរៀបចំ​ផែន​ការ​គោល​​មាគ៌ា គោល​​នយោបាយ​​និ​ង​​យុទ្ធ​សាស្ត្រ៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ